ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ

ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ក្រសួងព័ត៌មាន សហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មានដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នៅលើទីវាល។ អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់ លោម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ អាវកាក់ដែល លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មានផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាអាវកាក់អ្នកសារព័ត៌មាននេះជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន បង្កើនសុចរឹតភាពក្នុងការប្រមូលព័ត៌មាន និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ចក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មានអំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ លោកបាន ថ្លែងថាសុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែម៖ «ទន្ទឹមនឹងមានបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅជាប់ខ្លួនពេលចុះយកព័ត៌មាន អាវកាក់អ្នកកាសែតនេះក៏ជាផ្នែកមួយជួយឱ្យភាគីពាក់ព័ន្ធបានដឹង និងបានឃើញពីវត្តមានអ្នកសារព័ត៌មាននៅលើទីតាំង និងផ្តល់នូវការគាំទ្រផ្សេងៗ»។

នៅក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Alam,Sardar Umar តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានថ្លែងថាអង្គការយូណេស្កូមានការរីករាយចំពោញកិច្ចសហការរបស់ក្រសួងព័ត៌មានក្នុងការគាំទ្រលើ ការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។ ជាមួយគ្នានេះ តំណាងអង្គការយូណេស្កូក៏បានគូសបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្តល់ការគាំពារនានាដល់អ្នកសារព័ត៌មានក្នុងនោះរួមមានការរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយច្បាស់លាស់ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតាមរយៈការបើកសិក្ខាសាលារួមគ្នារវាងក្រសួងព័ត៌មាននិងអង្គការយូណេស្កូដោយមានការអញ្ជើញចូលរួមពីសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានផ្តល់អាវកាក់ អ្នកសារព័ត៌មានដល់សមាគមនិងអង្គភាពព័ត៌មាននានាក្នុងប្រទេសកម្ពុជា និងជូនក្រសួងព័ត៌មានដើម្បីចែកចាយបន្តដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីព។ ដោយចំនួនអាវកាក់មានចំនួនកំណត់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មានដែលចង់បានអាវកាក់អ្នកសារព័ត៌មាននេះ សូមទំនាក់ទំនងនិងចុះឈ្មោះជាមួយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានជាមុនតាមរយៈលេខទូរស័ព្ទ ០១២ ៨១៨ ៧៦៦ ហើយពិធីចែកអាវកាក់នេះនឹងត្រូវរៀបចំក្នុងពេលឆាប់ៗនេះ។ លោករដ្ឋមន្ត្រីបានថ្លែងថាករណីមានការស្នើសុំច្រើនលើសចំនួនដែលមាន លោករដ្ឋមន្ត្រីនឹងធ្វើកិច្ចការបន្តជាមួយតំណាងអង្គការយូណេស្កូដើម្បីទទួលបានការគាំទ្រផ្តល់អាវកាក់បន្ថែម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ