ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​!

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ជា​រៀងរាល់ឆ្នាំ នៅ​គ្រប់​ពិធីបុណ្យ​ជាតិ សាសនា សំខាន់ៗ ដែល​បងប្អូន​ប្រជាពលរដ្ឋ ជួបជុំ​គ្រួសារ ដើរលេង​សប្បាយ កម្លាំង​សមត្ថកិច្ច ពុំ​ត្រូវបាន​ឈប់សម្រាក ទៅ​ចូលរួម​ជួបជុំ កម្សាន្ត​សប្បាយ ជាមួយ​ក្រុម​គ្រួសារ​សាច់​ញាត​នោះទេ ផ្ទុយទៅវិញ គឺ​ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់​ស្មារតី ទទួលខុសត្រូវ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ទាំង​យប់​ទាំង​ថ្ងៃ បង្កា​ហានិភ័យ​គ្រប់​ប្រភេទ ឲ្យបាន​ខ្ពស់ជា​អតិបរិមា​។

​ក្រលេក​មក​មើល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ នេះ ក៏​មាន​ការប្ររ​ព្ធកម្ម​វិធី​សង្ក្រាន្ត ប្រមាណ​៧២​ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​លះបង់​កម្លាំងកាយ​ចិត្ត លះបង់​ពេលវេលា​ផ្ទាល់ខ្លួន និង​គ្រួសារ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស យ៉ាងច្រើន​កុះករ បាន​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត និង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ ឲ្យបាន​សុវត្ថិភាព និង​សប្បាយរីករាយ គ្រប់ៗ​គ្នា​។

​ទោះជា​ហត់នឿយ​យ៉ាងនេះក្តី កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​សម្រាក​ពី​ការប្តូរ​វេន​បំពេញបេសកកម្ម បាន​ទទួល​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ជួបជុំគ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ រួមមាន ៖ បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លោត​បាវ លាក់​កន្សែង ជាដើម ដើម្បី​ជា​ការកម្សាន្ត​សប្បាយ រំសាយ​ភាព​នឿយហត់​ផង និង​ជា​ការជួបជុំ​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ជំនួស​ឲ្យ​ការ​មិន​បាន​ទៅ​ជួបជុំ កម្សាន្ត​សប្បាយ ជាមួយ​ក្រុម​គ្រួសារ​សាច់​ញាត ផងដែរ​៕​

Filed in: ព័ត៌មានជាតិ