ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៅ​ស្រុក​ក្រគរ​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៅ​ស្រុក​ក្រគរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ នគរបាលជាតិ និង​កម្លាំង​ជលផល ដែល​មាន​ភារកិច្ច​ប្រចាំ​ការឈរជើង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ភូមិសាស្ត្រ​ជ្រោយ​ស្តី ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ គ​.​ស ២០២៤​ដែល​នឹង​ចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​
​ពិធី​នេះ នៅ​អនុវិទ្យាល័យ បឋមសិក្សា កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ព្រឹក​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ។​

​អមដំណើរ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា មាន​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោ​សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត ឯកឧត្តម​តំណាង​រដ្ឋបាល​ជលផល លោក​ឧត្តមសេនីយ៏ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៏ទោ ស្នងការ ស្នងការដ្ឋាន​ទាំង​៧ និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំណុះ​បញ្ជាការដ្ឋាន​អ​.​ហ​.​ផ​.​ទ​។​

នៅក្នុង​ឱកាស​នៃ​ការជួប​សួរសុខទុក្ខ និង​សំណេះសំណាល​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា បាន​នាំយក​ថវិការ​ចំនួន​៥.៦០០.០០០​រៀល​(​ក្នុង​០១​នាក់ = ១០០.០០០​រៀល​)​ទឹក​ភេសជ្ជៈ​បា​កាស់​ចំនួន ៣០​កេស​ដើម្បី​ឧបត្ថម្ភ​ជូន​កងកម្លាំង​។ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​បន្ថែម​នូវ​អង្ករ​ចំនួន ០១​តោន និង​ស្រា​បៀរ​គ្រុឌ​ចំនួន ៥០​កេស​។​

Filed in: ព័ត៌មានជាតិ