ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម អ៊ុច បូររិ​ទ្ធ អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម អ៊ុច បូររិ​ទ្ធ អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ និង​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម អ៊ុច បូររិ​ទ្ធ ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥ ក្នុង​សម័យប្រជុំ​ដំបូង​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ភារកិច្ច​ថ្មី ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥ យើងខ្ញុំ​ទាំងអស់គ្នា​មាន​ក្តីសង្ឃឹម និង​ជា​ជឿជាក់ថា ឯកឧត្តម នឹង​ចូលរួម​ចំណែក​ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​សម្រេចបាន​នូវ​ស្នាដៃ​ដ៏​ត្រចះត្រចង់​ថ្មីៗ​ជាច្រើន​ថែមទៀត ក្នុង​ការចូលរួម​ដំណើរការ​ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការកែទម្រង់​រដ្ឋ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការកសាង​សមិទ្ធផល​សង្គម​យ៉ាងច្រើន ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​ក្នុង​ឱកាស​ដ៏​មហោឡារិក​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​បួងសួង​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី សូម​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល​វិបុល​សុខ បវរ​មហាប្រសើរ​ថ្លៃថ្លា ជូន​ចំពោះ​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ​ទាំងអស់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ភ្លឺ​ថ្លា ជន្មាយុ​យឺនយូរ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី និង​ទទួលបាន​ជោគជ័យ​ថ្មី​បន្ថែមទៀត និង​សូម​បាន​ប្រកប ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ