ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម ប្រាក់ សុខុន អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម ប្រាក់ សុខុន អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ និង​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម ប្រាក់ សុខុន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស ជា​អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥ ក្នុង​សម័យប្រជុំ​ដំបូង​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ភារកិច្ច​ថ្មី ជា​អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥ យើងខ្ញុំ​ទាំងអស់គ្នា​មាន​ក្តីសង្ឃឹម និង​ជា​ជឿជាក់ថា ឯកឧត្តម នឹង​ចូលរួម​ចំណែក​ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​សម្រេចបាន​នូវ​ស្នាដៃ​ដ៏​ត្រចះត្រចង់​ថ្មីៗ​ជាច្រើន​ថែមទៀត ក្នុង​ការចូលរួម​ដំណើរការ​ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការកែទម្រង់​រដ្ឋ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការកសាង​សមិទ្ធផល​សង្គម​យ៉ាងច្រើន ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​ក្នុង​ឱកាស​ដ៏​មហោឡារិក​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​បួងសួង​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី សូម​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល​វិបុល​សុខ បវរ​មហាប្រសើរ​ថ្លៃថ្លា ជូន​ចំពោះ​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ​ទាំងអស់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ភ្លឺ​ថ្លា ជន្មាយុ​យឺនយូរ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី និង​ទទួលបាន​ជោគជ័យ​ថ្មី​បន្ថែមទៀត និង​សូម​បាន​ប្រកប ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ