ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាល ចាត់ទុកគម្រោងសាងសង់ផ្លូវ ៥០សេ និងស្ពានវែងជាងគេប្រវែង ៣.៣០០ម៉ែត្រ តភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ជាគម្រោងអាទិភាពដ៏សំខាន់សម្រាប់ឆ្នាំ ២០២៤នេះ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាល ចាត់ទុកគម្រោងសាងសង់ផ្លូវ ៥០សេ និងស្ពានវែងជាងគេប្រវែង ៣.៣០០ម៉ែត្រ តភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ជាគម្រោងអាទិភាពដ៏សំខាន់សម្រាប់ឆ្នាំ ២០២៤នេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងសង់ផ្លូវលេខ ៥០សេ (50C) ដែលមានប្រវែង ៥៨គីឡូម៉ែត្រ និងរួមជាមួយការសាងសង់ស្ពានវែងជាងគេប្រវែង ៣.៣០០ម៉ែត្រ ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ជាគម្រោងអាទិភាពនៅក្នុងឆ្នាំ ២០២៤នេះ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការលើកឡើងឲ្យដឹងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើលិខិតជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយ ដើម្បីស្នើសុំថវិកាសម្រាប់កសាងផ្លូវ ៥០Cនេះ ក្នុងឆ្នាំ២០២៤នេះ ដើម្បីកសាងផ្លូវ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣.៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ផ្លូវនេះ ជាផ្លូវមួយដែលបម្រើផលប្រយោជន៍ឲ្យសេដ្ឋកិច្ច និងជាផ្លូវតភ្ជាប់ភ្ញៀវទេសចរណ៍លើរម្យនីយដ្ឋាននៃខេត្តទាំងពីរផងដែរ។

គម្រោងនេះធ្លាប់ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩ កន្លងមក ដើម្បីធ្វើការសិក្សាធ្វើយ៉ាងណាមិនត្រូវឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសគម្រោងនេះ គឺជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤នេះ។ ហើយផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានហើយឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញពីចម្ងាយដ៏ឆ្ងាយជាង ១០០គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ ៥៨គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា គម្រោងផ្លូវ និងស្ពាននេះ មានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ព្រមជាមួយនេះនេះដែរ ក៏នឹងមានសង់ស្ពាន ៣.៣០០ម៉ែត្រមួយទៀត ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។

គម្រោងនេះ គ្រោងប្រើប្រាស់ឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ