ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

អាជ្ញាធរខេត្តបាត់ដំបង ដកហូតកាំ​ខ្យល់​ជិត​៣០​ដើម​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខ្លាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស

អាជ្ញាធរខេត្តបាត់ដំបង ដកហូតកាំ​ខ្យល់​ជិត​៣០​ដើម​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខ្លាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង បានសម្រេចដកហូតកាំ​ខ្យល់​ជិត​៣០​ដើម​ដែល​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា ត្រូវសមត្ថកិច្ច​ដកហូត​យ​ទៅ​រក្សា​ទុក កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ តាមបញញជារបស់លោក​អភិបាលខេត្ត​ ខណៈ​ដែល​មានកម្ម​វិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ក្រោម​ហេតុផល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ។


អធិការ​ស្រុក​ប​វេ​ល ​លោក សុខ សា​រិ​ន បាន​ប្រាប់​ថា កាំភ្លើង​ខ្យល់​នោះ​សម្រាប់​អ្នក​លេងល្បែង​កម្សាន្ត​តាម​ពិធីបុណ្យ​ផ្សេង​ៗ​ដោយ​ប្រើប្រាស់​គ្រាប់​ជ័រ​បាញ់​តុក្កតា​យក​រង្វាន់ ។ ប៉ុន្តែ​ត្រូវ​បាន​អភិបាលរង​ខេត្ត លោក ធូ ភា បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ដកហូត​យក​ទៅ​រក្សា​ទុក ដោយ​លោក​អះអាង​ថា កាំភ្លើង​ខ្យល់​នេះ​អាច​បង្កើត​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​បាន ប្រសិនបើ​គេ​យក​ទៅ​ប្រើប្រាស់​ជាមួយនឹង​គ្រាប់​សំណរ ឬ​គ្រាប់កង់។

​របាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ខ្យល់​ចំនួន​០៣​កន្លែង​ដែល​អ្នក​លេងល្បែង​កម្សាន្ត កំពុង​លេង​នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ។ ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់​កាំភ្លើង​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​ម្ចាស់​កាំភ្លើង​ខ្លះ​មិន​ព្រម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ឡើយ ដោយ​បាន​និយាយ​ថា ពួក​គេ​បាន​ប្រើប្រាស់​កាំភ្លើង​ខ្យល់​នេះ គ្រាន់តែ​សម្រាប់​លេងល្បែង​កម្សាន្ត តាម​ពិធីបុណ្យ​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ ។

ចំពោះម្ចាស់​កាំភ្លើង​បាន​និយាយ​ថា កាំភ្លើង​ខ្យល់​នេះ​ប្រើប្រាស់​គ្រាប់​ជ័រ សម្រាប់​បាញ់​តុក្កតា​យក​រង្វាន់ មិនមែន​ប្រើប្រាស់​គ្រាប់កង់​ ឬ ​គ្រាប់​សំណរ​ទេ ។ លោកអធិការ​ស្រុក​ប​វេ​ល សុខ សា​រិ​ន បាន​បញ្ជាក់​ថា មុន​ពេល​ដកហូត​កាំភ្លើង​ខ្យល់​ខាងលើ​នេះ លោក ធូ ភា អភិបាលរង​ខេត្ត បាន​កោះ​ប្រជុំ​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក ដើម្បី​ពិភាក្សា​រឿង​កាំភ្លើង​ខ្យល់​នេះ ដោយ​យល់​ឃើញ​ថា កាំភ្លើង​ខ្យល់​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​បើ​គេ​ប្រើប្រាស់​គ្រប់​សំណរ ឬ​គ្រាប់កង់ ទើប​លោក​អភិបាលរង​ខេត្ត សម្រេច​ឱ្យ​កម្លាំង​ដកហូត​ហូត​យក​មក​រក្សា​ទុក​តែ​ម្ដង ។

លោក សុខ សា​រិ​ន ​អធិការ​ បាន​បន្ថែម​ថា កាំភ្លើង​ខ្យល់​ដែល​បាន​ដកហូត​មាន​ចំនួន​២៩​ដើម ហើយ​ពេល​នេះ​កំពុង​រក្សា​ទុក​នៅ​អធិការ​ស្រុក​ប​វេ​ល រង់ចាំ​គោលការណ៍​ថ្នាក់លើ តើ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ ឬ​យ៉ាងណា ?

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ