ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ទាំងអស់ សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​មាន​មន្ត្រី​ណា មាន​សារធាតុ​ញាណ​ក្នុង​ខ្លួន នឹង​ត្រូវ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ ដោយ​គ្មាន​ការលើកលែង​។​

​វិធានការ​នេះ គឺជា​ការពង្រឹង​ប្រព័ន្ធ​ការងារ និង​កែលម្អ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅក្នុង​ប្រទេស ជំរុញ​ភាព​ស្អាតស្អំ សន្តិសុខ​សង្គម សុខដុមរមនា និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម ធ្វើឱ្យ​ប្រទេស​យើង​ឈាន​ទៅ​សម្រេច​គោលដៅ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​ធិបតី ដែលជា​យុវជន​បន្តវេន បាន​ខិតខំ​បំពេញ​ការងារ​មិន​ដែល​នឿយហត់​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ក្នុង​នោះ​កម្មវិធី​អាទិភាព​៦​ចំណុច ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ភ្លាមៗ សំដៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ​។ សម្តេច​បាន​ពង្រឹង​គ្រប់​តាម​ក្រសួង​-​ស្ថាប័ន និង​បង្កើត​សមិទ្ធផល​ធំៗ​ជា​បន្តបន្ទាប់​។ វិធានការ​ជាច្រើន​ដែល​ដាក់​ចេញ​ដោយ​សម្តេច ត្រូវ​បាន​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ការបណ្តេញ​កងកម្លាំង​ប្រដាប់​អាវុធ​ណា ដែល​ប្រើប្រាស់​គ្រឿងញៀន​ចេញពី​ក្រប​ខណ្ឌ វិធានការ​ចំពោះ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គេចវេស​ជាដើម​។​

​យើងខ្ញុំ​ទាំងអស់គ្នា មាន​ការពេញចិត្ត​ជាខ្លាំង និង​សូម​បន្ត​គាំទ្រ​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្រប​តាម​មាគ៌ា​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា បោះជំហាន​ទៅមុខ​ប្រកប​ដោយ​ទំនុកចិត្ត ជាមួយនឹង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។​

​យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរ​ជ័យ​សិរី សួស្តី​ជ័យ​មង្គល​គ្រប់ប្រការ​ជូន​ដល់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​បុត្រាបុត្រី និង​ក្រុមគ្រួសារ​សូម​បាន​សមប្រកប​នូវ​ពុទ្ធពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ