ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ពលរដ្ឋ​១២០​គ្រួសារ មាន​ជីវភាព​ខ្វះខាត នៅ​តំបន់​ព្រំដែន​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ទទួល​អំណោយ​ពី​សប្បុរសជន​ក្នុងឱកាស​ទិវា​នៃ​ក្តីស្រឡាញ់ ១៤​កុម្ភៈ

​ពលរដ្ឋ​១២០​គ្រួសារ មាន​ជីវភាព​ខ្វះខាត នៅ​តំបន់​ព្រំដែន​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ទទួល​អំណោយ​ពី​សប្បុរសជន​ក្នុងឱកាស​ទិវា​នៃ​ក្តីស្រឡាញ់ ១៤​កុម្ភៈ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ៖ ដោយ​ផ្សារភ្ជាប់ និង​ទិវា​នៃ​ក្តីស្រឡាញ់ ១៤​កុម្ភៈ លោក លឹម គីម​សេង អគ្គនាយក​ក្រុមហ៊ុន គី​រ៉ូ​ប៊ី ឡាក់​គី​៨៩ (Lucky Ruby & Lucky ៨៩) បាន​ពាំនាំ​អំណោយ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន ១២០​គ្រួសារ រស់​នៅក្នុង​ឃុំ​ថ្មី ដែល​ជា​ឃុំ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្ត ជាប់​តំបន់​ព្រំដែន និង​ប្រទេស​វៀតណាម ស្ថិតក្នុង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក សុច ពិសី អភិបាល​ស្រុក​កំពង់រោទិ៍ ព្រមទាំង​លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ​។ លោក លឹម គីម​សេង បានឱ្យដឹងថា លោក​មាន​បងប្អូន​៨​នាក់ រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ ហើយ​ពេល​ខ្លះ​ពួកគាត់​មិន​មាន​អាហារ​គ្រប់គ្រាន់ ឬ​លុយ​គ្រប់គ្រាន់​ដើម្បី​បង់ថ្លៃ​សាលា​នោះទេ​។​

​លោក​បាន​បន្តថា លោក​មាន​សំណាង​ណាស់​ដែល​បាន​ជួប និង​សៀវភៅ​មួយ​ក្បាល ក្នុង​សៀវភៅ​នោះ​បាន​និយាយថា «​អតីតកាល​មិនអាច​កំណត់​ជោគវាសនា​របស់​យើង​បាន​ទេ​»​។ ពាក្យ​ទាំងនោះ​ធ្វើឱ្យ​លោក​មាន​កម្លាំងចិត្ត​យ៉ាងខ្លាំង​។ វា​មានន័យថា ទោះបីជា​គ្រួសារ​ក្រ​នៅក្នុង​អតីតកាល​ក៏ដោយ ក៏​មិន​បាន​មានន័យ​ថា​នៅ​តែ​ក្រ​នៅ​ថ្ងៃ​អនាគត​នោះទេ ហើយ​អាច​ផ្លាស់ប្តូរ​ស្ថានភាព​របស់​គាត់​បាន​។​

​លោក​បាន​បន្ថែមថា «​សៀវភៅ​នោះ​ក៏​បាន​និយាយទៀតថា ខ្ញុំ​អាច​ធ្វើឱ្យ​គ្រួសារ​របស់​ខ្ញុំ​មានជីវិត​កាន់តែ​ប្រសើរ និង​សកម្មភាព​ដែល​ជា​គន្លឹះ​មួយ​ចំនួន ហើយ គន្លឹះ​១​ដែល​សំខាន់​ជាងគេ​នោះ គឺ​ត្រូវតែ​សិក្សា​ឱ្យបាន​ច្រើន ធ្វើការ​អភិវឌ្ឍន៍​ចំណេះដឹង ព្រោះថា «​ចំណេះដឹង​គឺជា​អំណាច​» ដូច្នេះ​លោក​បាន​ខិតខំ​អាន​សៀវភៅ​ជា​ច្រើន​ទៀត ហើយ​ខំ​សិក្សា​ជាង​មុន​ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែម ហើយ​ឥឡូវនេះ​លោក​អាច​មើលឃើញ​ជីវិត​របស់​លោក​ផ្លាស់ប្តូរ​បាន​ដោយ​ជោគជ័យ ហើយ​អាច​ផ្តល់​ជីវភាព​កាន់តែ​ប្រសើរ​សម្រាប់​គ្រួសារ​របស់​លោក និង​រួមចំណែក​ជា​វិភាគទាន​ដល់​សង្គម​ផង​ដែរ​»​។​

​បន្ថែម​លើស​ពីនេះ លោក លឹម គីម​សេង បានបញ្ជាក់​ថា យើង​អាច​ធ្វើ​ការផ្លាស់ប្តូរ​ជីវិត​យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ការអាន​សៀវភៅ​ឱ្យបាន​ច្រើន សិក្សា​រៀនសូត្រ​បន្ថែម ចំណេះដឹង ហើយ​យើង​ប្រើប្រាស់​ចំណេះដឹង​នោះ​ឱ្យបាន​ប្រសើរ និង​ចូរ​ឱ្យ​អំណាច​នៃ​ចំណេះដឹង​នោះ​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​។​

​លោក​ក៏​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ទាំងអស់​ត្រូវ​ចងចាំ​ពាក្យ​នេះ​ទុក​ក្នុង​ចិត្ត «​អតីតកាល​មិនអាច​កំណត់​ជោគវាសនា​របស់​យើង​បាន​ទេ​» ចាប់ផ្តើម​សកម្មភាព​របស់​យើង​ចាប់ពី​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​ដ៏​ប្រសើរ​។ ចាប់ផ្ដើម​កាន់​សៀវភៅ​មួយ​ក្បាល​រៀន​នៅ​អ្វី​ដែល​ថ្មី និង​ជឿជាក់​លើ​អំណាច​នៃ​ការផ្លាស់ប្ដូរ​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​បន្ថែម​លើស​ពីនេះ លោក​ក៏​បាន​លើកទឹកចិត្ត​ដល់​អាណាព្យាបាល ឪពុកម្ដាយ​ទាំងអស់​ត្រូវ​បញ្ជូន​កូនៗ​របស់​ខ្លួន​ឱ្យបាន​ទៅ​សិក្សា​រៀនសូត្រ ក្រេប​យក​ចំណេះវិជ្ជា​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​មាន​តែ​ចំណេះវិជ្ជា​ទេ ដែល​អាច​ធ្វើឱ្យ​ជីវភាព​រស់នៅ និង​អនាគត​កាន់តែ​រុងរឿង​បន្ថែមទៀត​។​

​លោក សុច ពិសី អភិបាល​ស្រុក​កំពង់រោទិ៍ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​លោក លឹម គីម​សេង និង​សហការី​ដែល​តែងតែ​ចែកទាន​ជា​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ជា​រៀងរាល់ឆ្នាំ​ដោយ​ផ្សារភ្ជាប់​នៅ​ថ្ងៃ​១៤ កុម្ភៈ ដែល​ជា​ទិវា​នៃ​ក្តីស្រឡាញ់​។​

​លោក​អភិបាលស្រុក​បាន​បន្តថា វប្បធម៌​ចែករំលែក​របស់លោក លឹម គី​សេង មិន​ត្រឹមតែ​ជួយ​ដល់​ការងារ​មនុស្សធម៌​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្ដល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​កំពង់រោទិ៍ ដែល​ទាំងអស់​នេះ​ក៏បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ក្នុង​អាណត្តិ​ទី​៧ តាម​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ដឹកនាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​ផងដែរ​។​

​សូមបញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន ១២០​គ្រួសារ​នេះ រួមមាន​៖ គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ព្រមទាំង​មាន​ពិធី​តាំង​ពិរ​ពណ៌​ដើម្បី​លក់​ផលិតផល បាន​ថវិកា​ជូន​ដល់​កុមារកំព្រា​ក្នុង​ខេត្ត​ស្វាយរៀង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ