ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

គ្រឿងញៀន​ជាង ២​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ឆ្លងខេត្ត​!

គ្រឿងញៀន​ជាង ២​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ឆ្លងខេត្ត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី ១៣ ខែ​មករា ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ០៣​នាក់ រួម​នឹង​វត្ថុតាង​គ្រឿងញៀន​ជាង ២​គីឡូក្រាម ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​បង្ក្រាប​ក្នុង​រាជធានី​ភ្នំពេញ និង​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​បង្ក្រាប​ដល់​ខេត្ត​កំពង់ស្ពឺ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន ១/ ឈ្មោះ ចាន់ ណា​រិទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ២/ ឈ្មោះ​  នឹង ចាន់​ជំនោរ ហៅ​ឆេ​កូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ៣/ ឈ្មោះ សាន ម៉ៅ ហៅ​ហ្គាស់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវបាន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​បន្ទប់​ជួល ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៏​សែនជ័យ រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា ចំនួន​២១​កញ្ចប់​(៤​កញ្ចប់​ធំ​) សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​(​ដប​កែច្នៃ​) ជញ្ជីង​ថ្លឹង​០២ គ្រឿង សម្ភារ​:​វេច​ខ្ចប់​និង​ថង់​ច្រក​មួយចំនួន បន្ទាប់​មក​ដោយ​បានកា​រ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ពន្លាត​សមត្ថកិច្ច​ដែន​ដី​ទៅ​ខេត្ត​កំពង់ស្ពឺ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចុះ​ធ្វើការ​ឆែកឆេរ​ដល់ផ្ទះ​ជនសង្ស័យ សាន ម៉ៅ ហៅ​ហ្គាស់ ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ស្រែ​ចិន្តា សង្កាត់​ព្រះ​ស្រែ ស្រុក​ឧត្តុង្គ​ម៉ែជ័​យ ខេត្ត​កំពង់ស្ពឺ រកឃើញ​វត្ថុតាង​ដែល​ជ​សង្ស័យ​បាន​កប់​លាក់ទុក​ក្នុង​ដី នូវ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១០​កញ្ចប់​ធំ​បន្ថែមទៀត ដែល​សរុប​មុន​ក្រោយ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដកហូត​បាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣១​កញ្ចប់​តូច​ធំ ស្មើនឹង​ជាង ២​គីឡូក្រាម (២០៤០,៩១​ក្រាម​)៕​

 

Filed in: ព័ត៌មានជាតិ