ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី ០៦-០១-២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា (​ថ្ងៃទី​០៩-​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣) ដែល​បាន​រៀបចំ​ឡើង​នៅ​បរិវេណ​ទីស្នាក់ការ គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស និង​មាន​ការចូលរួម​ពី លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក កន សុកេន អនុប្រធាន​ប្រចាំការ គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស ព្រមទាំង ឯកឧត្តម អស់លោក​ក្រុមការងារ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បក្ស​ភូមិ អនុសាខា​បក្ស​ភូមិ ប្រធាន​-​អនុប្រធាន​ក្រុម​បក្ស ក្នុង​សង្កាត់​ព្រែកកំពឹស​ទាំងអស់ ព្រមទាំង​យុវជន​ភូមិ​-​សង្កាត់ សរុប​ទាំងអស់​មាន​ចំនួន ១,០៣៣​នាក់ ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់ និង​ទឹក​សុទ្ធ ចូលរួម​បរិភោគ​រួមគ្នា​ជាមួយ សមាជិក សមាជិកា​ទាំងអស់ ប្រកប​ដោយ​ភាពស្និទ្ធស្នាល​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម រ័ត្ន ស្រ៊ាង បានប្រគល់​កុំព្យូទ័​រលើ​តុ​ចំនួន ០៣​គ្រឿង​ជូន​ដល់​សាលា​វិទ្យាល័យ សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដើម្បី​ទុក​បម្រើ​ការងារ​ក្នុង​សាលា និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ក្រុមយុវជន និង​កម្លាំង​ការពារ​សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​ឱកាស​នោះ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២០,០០០​រៀល ៕

Filed in: ព័ត៌មានជាតិ