ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រកាស​គាំទ្រ​ប្រសាសន៍​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ «​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា​»

ប្រកាស​គាំទ្រ​ប្រសាសន៍​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ «​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​ពេញទំហឹង​នូវ​ប្រសាសន៍​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ «​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា​»​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បានប្រកាសថា កម្ពុជា​មិន​បាច់​បង្កើត​ទិវា​សន្តិភាព​ទៀត​នោះទេ ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ «​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា​»​។​

​កម្ពុជា​ជា​ប្រទេស​រង​នូវ​សោ​នាដក​ម្មយ៉ាង​ខ្លោចផ្សារ​ជាទីបំផុត​ដោយសារ​តែ​ភ្លើងសង្គ្រាម​។ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាបនិក និង​ជា​អគ្គ​មគ្គុទ្ទេសក៍​ឯក បាន​ធ្វើឱ្យ​កម្ពុជា​បិទ​បញ្ចប់​ភ្លើងសង្គ្រាម រកឃើញ​សុខសន្តិភាព ជា​ពិសេស​បាន​បិទ​បញ្ចប់​ទំព័រ​ខ្មៅ​ងងឹត​នៃ​ការបែកបាក់​ជាតិ​ក្នុង​រយៈពេល​តិច​បំផុត​៥០០​ឆ្នាំ​។​

​ផ្តើម​ពី​សុខសន្តិភាព និង​ការឯកភាព​ជាតិ​ទាំងស្រុង​នា​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ជា​បុព្វហេតុ​ដ៏​ធំធេង​នាំ​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ​ការកសាង​ជាតិ​ឱ្យ​រីកចម្រើន ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខ​សុភមង្គល​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​ការ​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ជា​ការសម្តែង​នូវ​ក​ត្ត​ញ្ញូ​ធម៌​រលឹក​ដឹង​គុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក និង​ជា​អគ្គ​មគ្គទ្ទេសក៍​ឯក ព្រមទាំង​ប្រតិបត្តិ​ករ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​នាំមក​នូវ​សុខ​សន្តិភាព​សម្រាប់​ជាតិ​កម្ពុជា​។ កាន់តែ​សំខាន់​ថែម​ទៀត​នោះ ការ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» គឺជា​ការ​ក្រើនរំលឹក​ដល់​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យមាន​ស្មារតី​រលឹក​ដល់​ទុក្ខវេទនា​របស់​ខ្មែរ បណ្តាល​មក​ពី​ភ្លើងសង្គ្រាម និង​ការបែកបាក់​ជាតិ​ពី​អតីតកាល​។ ជាពិសេស​បំផុសស្មារតី​ខ្មែរ​ជំនាន់​ក្រោយ​បាន​ជ្រូត​ជ្រាប​ពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព ហើយ​ត្រូវ​រួមគ្នា​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ដោយ​មិន​ត្រូវឱ្យ​បាត់បង់​ពី​ជាតិ​កម្ពុជា​ជា​ដាច់ខាត​។​

​ការប្រកាស​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ជា​គំនិត​ប្រកបដោយ​គតិបណ្ឌិត​ខ្ពង់ខ្ពស់​បំផុត និង​ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ​របស់​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ជាតិមា​តុ​ភូមិ​។ យើងខ្ញុំ​ទាំងអស់គ្នា​មានក្តី​សោមនស្ស​រីករាយ​ក្រៃលែង និង​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ