ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​ធិបតី ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ បោះឆ្នោត​សម្រេច​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​មហា​បវរ​ធិបតី ជា​ឥស្សរជន​ជាតិ​ដ៏​ឆ្នើម​របស់​ជាតិ ប្រកប​ដោយ​វីរភាព​ដ៏​ត្រចះត្រចង់ ដែល​ជានិច្ចកាល​តែង​យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី ក្នុង​ការចូលរួម​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ព្រមទាំង​បាន និង​កំពុង​បំពេញ​បេសកកម្ម​យ៉ាងសកម្ម ក្នុង​ការកសាង​សមិទ្ធផល​សង្គម​យ៉ាងច្រើន រួមចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ​ពេញលេញ និង​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​នីតិរដ្ឋ​រឹងមាំ ដើម្បី​ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ​។​

​នា​ឱកាស​ដ៏​មង្គល​សួស្ដី​ថ្លៃថ្លា​រីករាយ​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​តេជ​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អភិបាល​ប្រោះព្រំ ប្រសិទ្ធពរ​ជ័យ​ជូន សម្តេច​មហា​បវរ​ធិបតី ព្រមទាំង​ក្រុមគ្រួសារ បុត្រាបុត្រី​ជា​ទីស្រឡាញ់ សូម​បន្ត​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ