ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

នៅ​កម្ពុជា​ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បាន​រត់គេច​ពី​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ

នៅ​កម្ពុជា​ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បាន​រត់គេច​ពី​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ភ្នំពេញ ៖ ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​គូសបញ្ជាក់​ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បាន​រត់គេច​ពី​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺអេដស៍ កើនឡើង បើសិន​ពួក​គេ​នៅ​តែ​ធ្វើ​បែប​នេះ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺ​២​ពាន់​នាក់ បាន​ធ្វើតេស្ត​ឈាម​រក​ឃើញ​មាន​ផ្ទុកមេរោគ​អេ​ដស៍ ប៉ុន្តែ​ពេល​នេះ អ្នក​ទាំងនោះ រហូត​មក​ដល់​ពេល​នេះ បាន​បាត់​ខ្លួន​ដោយ​មិន​បាន​ធ្វើតេស្ត​រក​មេរោគ​អេស​ដ៍​ជា​ថ្មី​ទៀត​ទេ ដែល​ចំណុច​នេះ មានការ​ព្រួយបារម្ភ​អាច​ឲ្យ​ជំងឺអេដស៍​អាច​ផ្ទុះ​ឡើង​វិញ បើសិន​ពួក​គេ​មិន​ទៅ​ទទួល​សេវា​ព្យាបាល ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៏ថា អ្នក​ដែល​មិន​រក​សេវា​ព្យាបាល (​ទោះបី មិនជា​ក្តី​) ដោយសារ​តែ​គាត់​មានការ​ខ្មាស​អៀន ​ក្នុង​នោះ​មាន​អ្នកមាន​ផង និង​អ្នក​ល្បី​ផង​ដែរ ។ ហើយអ្នក​ទាំងនោះ អាច​ទៅ​រក​សេវា​ព្យាបាល​ឯកជន ដើម្បី​លាក់បាំង កុំ​ឲ្យ​គេ​ដឹងផង​ដែរ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា​ យ៉ាងណា​ក្តី ឯកឧត្តម បាន​អំពាវនាវ និង​ជំរុញ​ដល់​អ្នក ដែល​បាន​បាត់​ខ្លួន មិន​ទៅ​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍ ដើម្បី​យក​សេវា​ព្យាបាល ព្រោះថា អ្នក​ដែល​ធ្វើការ​ព្យាបាល​ទៀងទាត់ ដោយ​ប្រើ​ថ្នាំ​ពន្យា នឹង​អាច​ធ្វើ​ឲ្យ​មេរោគ​អេ​ដស៍​បាត់​បាន ទោះបីជា​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺអេដស៍ ក៏​ដោយ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី ជាមួយ​គ្នា​នោះ​ដែរ បាន​គូសបញ្ជាក់​ថា ៖ «​ជំងឺអេដស៍ មិន​អាច​ចប់​បាន​នោះ​ទេ បើ​វា​កើត​ហើយ គឺ​វា​មាន​រហូត គ្រាន់តែ​មាន​ចំនួន​ឆ្លង​ថ្មី​ទាប់​បំផុត​។ បើ​តាម​គោលដៅ​របស់​អង្ក​ការ​សហប្រជាជាតិ គេ​ថា ចប់​អេ​ដស៍ មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំ​ឆ្លង​ថ្មី តែ​២៥០​នាក់​ទេ​។ ចំណែក​កម្ពុជា​វិញ ដែល​គេ​ថា អស់​ជំងឺអេដស៍ គឺ​មួយ​ថ្ងៃ​ឆ្លង​មួយម្នាក់ ឬ​មួយ​ឆ្នាំ​៣៦៥​នាក់ ឬ​ទាប់​ជាង នេះ តែបើ​នៅ​ខ្ពស់​ជាង​នេះ គឺ​មិន​ទាន់​ចប់​ទេ​» ។

ឯកឧត្តម បាន​បន្ថែម​ថា ដើម្បី​កុំ​មានការ​ឆ្លង កើតឡើង​ថែម​ទៀត នូវ​ជំងឺអេដស៍ គឺ​ត្រូវ​តែ​មានការ​ព្យាបាល ដូច្នេះ​ពេល​នេះ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​កំពុង​រៀបចំ​គោលនយោបាយ​មួយ ហៅ​ថា គោលនយោបាយ​លុប​បំបាត់​អេ​ដស៍ ហើយ​ចីរភាព នៃ​កម្ពុជា ឆ្នាំ​២០២៣-២០២៨ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី ក្នុង​ឱកាស​នោះ​ដែរ ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២២ កន្លង​មកនេះ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺអេដស៍ មាន​១,៤០០​នាក់ ដែល​ជា​ចំនួន​មួយ ឆ្ងាយ​ពី​គោលដៅ ដែល​ឲ្យ​មាន​អ្នក​ឆ្លង តែ​មួយ​ថ្ងៃ មួយ​នាក់ ឬ​ស្មើ​៣៦៥​នាក់ ក្នុង​មួយ​ឆ្នាំ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី អះអាង​ថា នៅ​កម្ពុជា មាន​អត្រា​ខ្ពស់ ក្នុង​ការ​ទប់ស្កាត់ កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍ ក្នុង​នោះ គឺ​យុវជន​តែ​ម្តង​ហើយ​ក្នុង​នោះ អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ភាគច្រើន​បាន​ឆ្លង​ជំងឺអេដស៍ តែ​ម្តង ។

ប្រធាន​អាជ្ញាធរ​អេ​ដស៍ ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​មិនមែន​ជា​ការ​បណ្តុះបង្អាប់ ឬ​មាក់ងាយ ឬ​រើសអើង​នោះ​ទេ គឺ​គ្រាន់តែ​ចង់​ព​ញ៉ាក់​ស្មារតី ថា បើ​មិន​ប្រុង​ប្រយ័ត្ន មិន​ថា ប្រុស​ស្រឡាញ់​ប្រុស គឺ​ឆ្លង HIV ហើយ​» ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី យ៉ាងណា​ក្តី ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នោះ​ដែរ ឯកឧត្តម ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ទប់ស្កាត់ នៃ​ការ​ឆ្លង​ជំងឺអេដស៍​មាន​ប្រសិទ្ធិ​ភាព គឺ​ការ​ប្រើប្រាស់​ស្រោមអនាម័យ នៅ​ពេល​រួម​ភេទ ហើយ​បើ​សង្ស័យ​ថា មិន​សុវត្ថិភាព (​រហែក​ស្រោម​) ត្រូវ​ហូប​ថ្នាំ​ការពារ​មុន​ពេល ឬ​ក្រោយ​ពេល​រួម​ភេទ ។

បើ​តាមឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី ​ប្រធាន​បាន​អះអាង​ទៀត​ថា ក្នុង​រយៈពេល​៣​ឆ្នាំ ក្រោយ​មកនេះ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​រទិញ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍ ក្នុង​មួយ​ឆ្នាំ​ៗ ៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺអេដស៍​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ