ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រឿងសាច់បង្កកខុសច្បាប់ ជិត៤០ម៉ឺនគីឡូក្រាម ឬ ៤០០តោន នឹងត្រូវ​យកទៅបំផ្លាញចោល បើរកឃើញថា ខូចគុណភាព

រឿងសាច់បង្កកខុសច្បាប់ ជិត៤០ម៉ឺនគីឡូក្រាម ឬ ៤០០តោន នឹងត្រូវ​យកទៅបំផ្លាញចោល បើរកឃើញថា ខូចគុណភាព
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​កញ្ញា អ៊ឹម រចនា ប្រាប់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣នេះ ថា ​សាច់បង្កកជិត ៤០ ម៉ឺនគីឡូក្រាម ដែល​សមត្ថកិច្ច​រកឃើញថា គ្មានច្បាប់នៅខណ្ឌសែនសុខ ​កាលពីថ្ងៃច័ន្ទ នឹងត្រូវកម្ទេចចោលបើ​រក​ឃើញថា ជាសាច់ខូចគុណភាព។

ការនិយាយបែបនេះ គឺ បន្ទាប់ពីក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត​កម្មសត្វចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កក និងរកឃើញសាច់បង្កកអត់ច្បាប់ជិត ៤០​ ម៉ឺនគីឡូក្រាម (៣៧៧ ៨៧០) ស្ថិតនៅទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងក្នុងភូមិសំរោងទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ទី ៤ ខែធ្នូនេះ។

​អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ​បានឱ្យដឹងថា ការនាំចូលសាច់​បង្កកចូលមកកម្ពុជា​​​មានការសុំអនុញ្ញាតពីក្រុមហ៊ុនមានបំណងនាំចូលមកលក់ដែលមាននាំមកពីអាមេរិកដែលយើងឃើញដាក់លក់នៅតាមភោជនីយដ្ឋានល្បីៗហើយមានតម្លៃថ្លៃ។

កញ្ញា អ៊ឹម រចនា ​បានបន្តថា ក្រុមហ៊ុនទាំងនោះ នៅពេលដែលទទួលបានលិខិតអនុញ្ញាត គឺគាត់នាំចូលទៅតាមបរិមាណ ស្របតាមគុណភាព និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគ ប៉ុន្តែនៅតែមានសាច់បង្កកមួយចំនួន នៅតែមានការលួចលាក់នាំចូលខុសច្បាប់ដែលចំនួនខ្លះសាច់ខូចគុណភាព ខណៈបច្ចុប្បន្នសាច់​ខូចគុណភាពទាំងនោះ ជាមុខសញ្ញារបស់ក្រសួងកសិកម្មឈានទៅស្រាវជ្រាវបង្ក្រាប និងដុត​កម្ទេច​ចោល។

កញ្ញា អ៊ឹម រចនា បញ្ជាក់ថា៖ «សាច់បង្កកមិនមែនខុសច្បាប់ និងគ្រោះថ្នាក់ដល់សុខ​ភាពទាំង​អស់នោះទេ ក្រុហ៊ុនដែលគាត់សុំអនុញ្ញាតច្បាប់ត្រឹមត្រូវ ហើយគាត់នាំ​ចូលមកសាច់មាន​គុណភាព អាហ្នឹងគាត់ស្របច្បាប់អាចដាក់លក់បានធម្មតា លើកលែងតែយើងរកឃើញថា ក្រុមហ៊ុនគាត់នាំចូលមកខុសច្បាប់ ហើយខូចគុណភាព»។

កញ្ញា អ៊ឹម រចនាបានបញ្ជាក់បន្ថែមថា ចំពោះជនល្មើសដែលនាំចូលសាច់ខុសច្បាប់ និងខូចគុណភាព នឹង​ប្រឈម​មុខច្បាប់។ ចំណែកលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសាទរចំពោះចំណាត់ការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទៅ​លើសាច់បង្កកគ្មានច្បាប់អនុញ្ញាតជាបន្តបន្ទាប់ ជាពិសេសកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ បានរកឃើញសាច់បង្កកគ្មានច្បាប់អនុញ្ញាតជិត ៤០ម៉ឺនគីឡូក្រាម នៅរាជធានីភ្នំពេញ។

លោកបន្ថែមថា ចំណាត់ការទៅលើសាច់បង្កកគ្មានច្បាប់អនុញ្ញាតជាបន្តបន្តាប់នេះ ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកចិញ្ចឹមសត្វនៅកម្ពុជា។ សាច់បង្កកគ្មានឯកសារច្បាប់ទាំងនេះ រួមមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានអះអាងថា សាច់សត្វបង្កកទាំងនេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ។

លោកបានគូសបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្នើសុំទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញឱ្យបិទឃ្លាំងបង្កកសាច់សត្វនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ