ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣!

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន​ធ្វើ​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ដើម្បី​ពង្រឹង​កាយសម្បទា តាមរយៈ​ការហ្វឹកហាត់ ក្បាច់គុណ ការ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ចម្រុះ ការថែទាំ​សុខភាព និង​អនាម័យ​ក្នុង​ការរស់នៅ​ជា​ទៀងទាត់ ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ប្រតិបត្តិការ លើ​ការងារ បង្ការ បង្ក្រាប និង​សង្គ្រោះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឱ្យមាន​កម្ម​វិធី​ប្រលង​កាយសម្បទា នេះ​ឡើង គឺ​ដើម្បី​ជាការ​ជម្រុញ​ទឹកចិត្ត​កងកម្លាំង​ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួតប្រជែង​គ្នា​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​០២-០៣ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការប្រលង​កាយសម្បទា​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣ នៅ​ក្នុង​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកបដោយ​ភាពស្វាហាប់​៕

Filed in: ព័ត៌មានជាតិ