ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បេក្ខជនអាយុ ៥៧ លោកស្រី ហែម ស៊ីណាត៖«ឆ្នាំនេះធ្លាក់ ឆ្នាំក្រោយ ប្រឡងទៀត ប្រឡងលុះក្ស័យ»

បេក្ខជនអាយុ ៥៧ លោកស្រី ហែម ស៊ីណាត៖«ឆ្នាំនេះធ្លាក់ ឆ្នាំក្រោយ ប្រឡងទៀត ប្រឡងលុះក្ស័យ»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖បេក្ខជនប្រឡងបាក់ឌុប អ្នកស្រី ហែម ស៊ីណាត អាយុ ៥៧ ឆ្នាំ ដែលមានវ័យចំណាស់ជាង​គេនៅ​តែទទួលលទ្ធផលធ្លាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ជាលើកទី២ នៅឆ្នាំ ២០២៣។ ​

តាមការប្រកាសលទ្ធផល នៃការប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា បង្ហាញថា អ្នកស្រី ហែម ស៊ីណាត ធ្លាក់ស្ទើរគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាភូមិវិទ្យាមួយគត់ ដែលអ្នកស្រី បានជាប់និទ្ទេស E។

អ្នកស្រី ហែម ស៊ីណាត នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា អ្នកស្រី​ធ្វើមិនបានល្អលើវិញ្ញាសារគណិតវិទ្យា ភាសាបរទេស និងពលរដ្ឋវិទ្យា ខណៈមុខវិជ្ជាផ្សេងទៀតដូចជាប្រវត្តិ ខ្មែរ​អ្នកស្រី​ធ្វើ​បាន​ច្រើនដែរ តែមិនឃើញលទ្ធផលល្អឃើញជាប់តែភូមិវិទ្យាមួយ។​

​អ្នកស្រី ហែម ស៊ីណាត បន្ថែមថា៖ «ខ្ញុំធ្វើខ្វះខាតចំណុចគណិតវិទ្យា ​និងភាសារបរទេស ​និង​ពលរដ្ឋវិទ្យា វិញ្ញាសារផ្សេងទៀត ​ខ្ញុំធ្វើបានច្រើនដែរ តែជាប់បានតែភូមិវិទ្យា១ ក្រៅពីនេះធ្លាក់​ទាំង​អស់»។​

​អ្នកស្រី ហែម ស៊ីណាត បានចូលរៀនថ្នាក់ទី១២ តែថ្ងៃសៅ-អាទិត្យ ប៉ុណ្ណោះ នៅសាលាខ្លាកូន ​ខេត្ត​បន្ទាយ​មានជ័យ ​ក្រៅពីនេះអ្នកស្រីរៀនតាមយូធូប និង​ទិញ​សៀវភៅអានខ្លួនឯងនៅផ្ទះ។

​អ្នកស្រីថា នៅឆ្នាំក្រោយទៀត ​អ្នកស្រីនៅតែបន្តចូលរួមប្រឡងដើម្បីសម្រេចបំណងប្រាថ្នា​ដែលថា ការសិក្សារៀនសូត្រ មិនមែនរៀនតែមួយថ្ងៃទេ មួខែ ឬមួយឆ្នាំ គឺយើងរៀនមួយជីវិតដែលការអប់រំ​មាន​តម្លៃខ្ពស់។ ​

បើតាមអ្នកស្រី ហែម ស៊ីណាត៖«ឆ្នាំ ២០២៣ ខ្ញុំប្រឡងមិនជាប់ ឆ្នាំ ២០២៤ ខ្ញុំនឹងបន្តទៅទៀត លុះត្រាតែខ្ញុំអស់ព្រះជន្ម បើខ្ញុំនៅមានព្រះជន្មខ្ញុំនៅបន្តរហូតសម្រេចបានជោគជ័យ»។

លទ្ធផលមិនល្អ២លើកនេះ អ្នកស្រីថា អន់ចិត្តដែរ ដែលធ្វើមិនបានល្អ តែអ្នកស្រីខំរៀនរាល់ថ្ងៃដែរ ដូចចាស់ថា ពេលចាស់ទៅការចងចាំក៏ក៏តិច ភ្លេចភ្លាំងច្រើន។

អ្នកស្រី ហែម ស៊ីណាត អាយុ ៥៧ ឆ្នាំ ជាគ្រូកិច្ចសន្យាអក្ខរកម្ម បានរៀនជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត ហើយ​ចំណាកស្រុកទៅ​រស់នៅភូមិពាក់ស្បែកស្រុក រតនមណ្ឌល ខេត្តបាត់ដំបងកាលពីឆ្នាំ ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាឆ្នាំ២០០៨៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ