ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ជនសង្ស័យ​ម្នាក់​ទើប​ចេញពី​ពន្ធនាគារ​មិន​រាងចាល បែកគំនិត​ឆក់​ទូរស័ព្ទ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ចូល​គុក​ជាថ្មី​!

ជនសង្ស័យ​ម្នាក់​ទើប​ចេញពី​ពន្ធនាគារ​មិន​រាងចាល បែកគំនិត​ឆក់​ទូរស័ព្ទ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ចូល​គុក​ជាថ្មី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​វេលា​ម៉ោង​ប្រមាណ ម៉ោង​០០:៣០​នាទី រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​លួច​ដោយ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​ទូរស័ព្ទ​) មួយ​កើតឡើង នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម មុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ខណៈ​ដែល ជនរងគ្រោះ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​ជិះ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទដៃ​មួយ​គ្រឿង ហើយ​បម្រុង​ជិះ​គេចខ្លួន តែ​ដោយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ កំពុង​ល្បាត​ក្បែរ​នោះ​ដែរ​បាន​ឃើញ ក៏​ធ្វើការ​ប្រដេញ​រហូត​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ សុវណ្ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ភ្លាមៗ​តែម្តង​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ឲ្យដឹងថា ខ្លួន​គេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន កន្លង​មក​អំឡុង​ឆ្នាំ​២០២១ ខ្លួន​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​០២​ឆ្នាំ ពីបទ​លួច​ម៉ូតូ ហើយ​ទើបតែ​ចេញ​កាលពី​ខែមិថុនា ឆ្នាំ​២០២៣ នេះ​ទេ​។ ដោយ​សព្វថ្ងៃ​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ