ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មន្ទីរសាធារណការខេត្តបាត់ដំបង បដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់ គេហទំព័រ ស៊ី អេច ខេ ញូវ

មន្ទីរសាធារណការខេត្តបាត់ដំបង បដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់ គេហទំព័រ ស៊ី អេច ខេ ញូវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានធ្វើការបដិសេធ ដោយអះអាងថា មិនបានព្រព្រឹត្តអំពើពុករលួយ និងតម្រូវអោយកែតម្រូវ។

យោងតាមសេចក្តីស្រាយបំភ្លឺព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣បានបង្ហាញថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រ ស៊ីអេច ខេ ញូវ (CHK News) បានចុះផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលមានចំណងជើងថា “បែករឿងប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង លោក ព្រួញ រិទ្ធ ថា គ្រប់ទឹកកើបលុយរដ្ឋចំណេញ ពីការស្ថាបនា ឬជួសជុល ស៊ីមិនសូវចែក កូនចៅ?”

ដោយក្នុងខ្លឹមសារទាំងមូលបានបង្ហាញពីអំពើពុករលួយរបស់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កំពុងទទួលបានផលចំណេញប្រាក់ច្រើនពីលើគម្រោងស្ថាបនា ឬជួសជុលដែលក្រសួងសាមីបានប្រគល់មកឱ្យមន្ទីររបស់លោក ជាអ្នកទទួលការដូចជាស្ថាបនា ឬជួសជុលផ្លូវ ថ្នល់ ស្ពាន និងលូបង្ហូទឹកទាំងនោះ។

មន្ទីរសូមធ្វើការ បដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់គេហទំព័រ ស៊ី អេច ខេ ញូវ (CHK News) ខាងលើនេះ។

ពាក់ព័ន្ធនឹងករណីខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការ ស្រាយបំភ្លឺដូចខាងក្រោ៖

– រាល់ការអនុវត្តគម្រោងជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង គឺត្រូវបានអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយ គណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមស្វាគមន៍ជានិច្ច ចំពោះការស្រាយ បំភ្លឺជូនដល់គេហទំព័រសារព័ត៌មានខាងលើ រឿងរាល់ម៉ោងបំពេញការងារនៅមន្ទីរផ្ទាល់ និងសូមសំណូមពរ ដល់អង្គភាពគេហទំព័រនេះធ្វើការកែតម្រូវខ្លឹមសារព័ត៌មានដែលបានចុះផ្សាយដូចបានរៀបរាប់ខាងលើ។ ដូច្នេះអង្គភាព គេហទំព័រ ស៊ី អេច ខេ ញូវ យើងខ្ញុំ សូមធ្វើការកែតម្រូវតាមការបំភ្លឺតាមសេចក្តីស្រាយបំភ្លឺព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទាំងស្រុងដូចមានក្នុងលិខិតដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនប្រជាពលរដ្ឋ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ