ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អ្នទោសចំនួន៩០២​នាក់ ត្រូវបានអគ្គនាយកពន្ធនាគារ ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក ពេលខាងមុខនេះ

អ្នទោសចំនួន៩០២​នាក់ ត្រូវបានអគ្គនាយកពន្ធនាគារ ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក ពេលខាងមុខនេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ នាចុងខែវិច្ឆិកានេះ ក្នុងពិធីបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក អគ្គនាយកដ្ឋានពន្ធនាគារ បាន​ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់​ទណ្ឌិតសរុប ចំនួន៩០២​នាក់​។ គណៈកម្មការ​ នឹង​ប្រជុំ​ពិនិត្យ វាយតម្លៃលើការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់​ទណ្ឌិតទាំងនេះ នៅព្រឹកថ្ងៃទី៧វិច្ឆិកា។

នៅព្រឹកថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ នឹងមានរៀបចំ​កិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ​ទណ្ឌិតស្នើសុំ​បន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួង​យុត្តិធម៌ ទទួលបន្ទុកខាងពិនិត្យ និងវាយតម្លៃ​បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានឱ្យដឹងថា គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៩០២ នាក់ (ស្រី ៦១ នាក់) រួមមាន ដូចខាងក្រោម៖

១-ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ (ស្រី ៣៤ នាក់) រួមមាន៖ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩ នាក់) និងស្នើសុំលើកលែងទោស ចំនួន ៣២ នាក់ (ស្រី ០៥ នាក់)​។

២-ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) រួមមាន៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់) និង​ស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១ នាក់) ។

នៅ​ក្នុង​ឱកាស​បុណ្យ​​អុំទូក​ និង​ពិធី​បុណ្យ​ឯករាជ្យជាតិ​ ឆ្នាំ២០២២​ មានទណ្ឌិត ចំនួន ៣៨១នាក់ ត្រូវបាន​លើក​លែង​ទោស ​និង​​បន្ធូរ​បន្ថយ​​ទោស។ ក្នុងនោះ មាន​ទណ្ឌិត​ចំនួន ២៦៨នាក់ ត្រូវស្នើបន្ថយទោស ៣ខែ ខណៈទណ្ឌិតចំនួន ៨១នាក់ទៀត ត្រូវស្នើបន្ថយទោស ៦ខែ។ លើសពីនេះ ក៏នៅមានទណ្ឌិត ចំនួន ២៦នាក់ ត្រូវស្នើបន្ថយទោស ៩ខែ និងមានទណ្ឌិតចំនួន ០៥នាក់ បន្ថយទោស ១២​ខែ ហើយមានទណ្ឌិតតែម្នាក់ប៉ុណ្ណោះ ដែលជាស្ត្រី ត្រូវបានស្នើលើកលែងទោស​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ