ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មុខសញ្ញា​វ៉ៃ​ធាក់​ប្លន់​យក​ម៉ូតូ ០១​នាក់​ត្រូវបាន​ឃាត់ខ្លួន ខណៈ​កម្លាំង​អាវុធហត្ថ ០២​នាក់​រងរបួស​!

មុខសញ្ញា​វ៉ៃ​ធាក់​ប្លន់​យក​ម៉ូតូ ០១​នាក់​ត្រូវបាន​ឃាត់ខ្លួន ខណៈ​កម្លាំង​អាវុធហត្ថ ០២​នាក់​រងរបួស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានធ្វើការ​ចុះ​ល្បាត​ប្រចាំថ្ងៃ និង​ពួនស្ទាក់​ក្នុង​ភូមិសាស្ត្រ ពី​ម៉ោង​១៨​និង​០០​នាទី​យប់ ដល់​ម៉ោង​០៦​និង​០០​នាទី​ព្រលឹម ដូច​ធម្មតា រហូតដល់​ម៉ោង ២១​និង​១០​នាទី ត្រង់​ចំណុច​ស្តុប​ឫស្សី​សាញ់ ក៏​បាន​ប្រទះឃើញ យុវជន​ចំនួន ០៥​នាក់ ជិះ​ម៉ូតូ ០៣​គ្រឿង ជា​មុខសញ្ញា​ចាស់ សង្ស័យ​ពាក់ព័ន្ធ​ករណី​ធាក់​ប្លន់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ កម្លាំង​ល្បាត ក៏​បាន​ហៅ​ឱ្យ​ក្រុម​ទាំងនោះ​អែប​ខាង​ផ្លូវ ដើម្បី​ត្រួតពិនិត្យ​និង​សួរនាំ ស្រាប់តែ​ពួកគេ​ទាំង ០៣​ម៉ូតូ មិន​ព្រម​ឈប់ ហើយ​ព្យាយាម​បន្ថែម​ល្បឿន​រត់គេច ឃើញ​ដូចនេះ​ក្រុម​ល្បាត បាន​ប្រដេញ​តាម​រហូតដល់​ចំណុច​មុខ​ឃ្លាំង​អេតចាយ​ជិតស្តុប​បាគូ ស្ថិតក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាលឱ្យ​រថយន្ត​សា​រ៉ែ​ន​សមត្ថកិច្ច មាន​គ្រោះថ្នាក់​រង​ការខូចខាត​ទាំងស្រុង ព្រមទាំង​កម្លាំង​ល្បាត​ចំនួន ០២​នាក់ រងរបួស​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ​ភ្លាមៗ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ០២​នាក់ ៖
១.​ឈ្មោះ យុំ រតនៈ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ​មាន​លក្ខណ៏ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មុខសញ្ញា​វ៉ៃ​ធាក់​ប្លន់​យក​ម៉ូតូ​)​។​
២.​ឈ្មោះ រ៉ា ស៊ីយ៉ា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តែ​ដោយ​យុវជន​រូប​នេះ ពុំ​មាន​តម្រុយ​អ្វី​ជាប់​ពាក់ព័ន្ធ​បទល្មើស ក៏​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​និង​ស្រាវជ្រាវ​រក​បក្ខពួក​បន្ថែមទៀត​។​

​ដោយឡែក នៅ​រសៀល ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ នាំយក​ថវិកា និង​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានដូចជា ថវិកា​ចំនួន ២​លាន​រៀល​, ទឹកក្រូច​ដប ០២​កេស​, ទឹក​សុ​ទ្ទ ០៣​កេស​, ទឹកដោះគោឆៅ​០២​យួរ​, ផ្លែក្រូច​ពោធិ៍សាត់​ចំនួន ២​ឡូ ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ទោ យិន ចំ​រ៉ុង ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​កំពុង​បំពេញ​ភារកិច្ច​បង្ក្រាប​ក​រ​ណី​ខាងលើ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ (​ហៅ​ពេទ្យ​លោកសង្ឃ​) ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា​អ្នករ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ