ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ដោះលែងថៅកែក្រុមហ៊ុនពិភពដីមាស ឲ្យនៅក្រៅឃុំ គ្រាដែលពលរដ្ឋរងគ្រោះមិនទាន់ទទួលបានសំណង និងយុត្តិធម៌

ដោះលែងថៅកែក្រុមហ៊ុនពិភពដីមាស ឲ្យនៅក្រៅឃុំ គ្រាដែលពលរដ្ឋរងគ្រោះមិនទាន់ទទួលបានសំណង និងយុត្តិធម៌
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ឧកញ៉ា ហុី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស រួមទាំងកូនចៅ ៥នាក់​ ផ្សេងទៀត គេរាយការណ៍ថា ត្រូវបានដោះលែងចេញពីពន្ធនាគារឲ្យនៅក្រៅឃុំ កាលពីព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះស្របពេលដែលប្រជាពលរដ្ឋមិនទាន់បានទទួលសំណងនិងយុត្តិធម៌នៅឡើយក្នុងបញ្ហាទំនាស់ដីធ្លី។ ប្រជាពលរដ្ឋដែលមានបញ្ហាជាមួយក្រុមហ៊ុនខាងលើនេះមិនទាន់បានដឹងអំពីករណីដែលបញ្ញាធរមានសមត្ថកិច្ចដោះលែងឧកញ៉ាដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះនៅឡើយទេ។

ប្រភពឲ្យដឹងថា ការដោះលែងឧកញ៉ា ហុី គឹមហុង និងសហការីឲ្យនៅក្រៅឃុំ នៅពេលនេះគឺយោងតាមសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ សាលាឧទ្ធរណ៍កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ យ៉ាងណាក៏ដោយ ការសម្រេចនេះមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយពីភាគីម្ខាងទៀត ដែលភាគច្រើនគឺជាប្រជាពលរដ្ឋក្រីក្រមានទំនាស់ដីធ្លីជាមួយក្រុមលោក ហ៊ី គឹមហុង។ បើសិនជា ប្រជាពលរដ្ឋក្នុងភាគីទំនាស់បានដឹងអំពីការដោះលែងនេះ តើមានប្រតិកម្មក្នុងកម្រិតណា? ស្របពេលដែលពួកគាត់ គឺជាជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ និងដំណោះស្រាយយ៉ាងណាបន្ទាប់ពីចាប់ខ្លួនឧកញ៉ា ហុី គឹមហុង នោះមក?

គួររំលឹកថា លោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅនឹងទីស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយពីមានការប្រទូសសរាយផ្ទុះអាវុធគំរាមគ្នារវាងសមត្ថកិច្ច និងកងអង្គរក្សរបស់អ្នករកសុីដីធ្លីនេះ ។ ក្រោយចាប់ខ្លួន តុលាការបានចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ និងត្រូវឃុំខ្លួនបណ្ដោះអាសន្នចំនួន ៦នាក់ ចំណែកមនុស្សប្រុសស្រី ៨នាក់ ផ្សេងទៀតត្រូវដោះលែងអោយមានសេរីភាពវិញ។ មុនការចាប់ខ្លួនឧកញ៉ារូបនេះ ដោយសារអ្នកពាក់ព័ន្ធរួមនឹងអ្នកការពារជាច្រើននាក់ បានប្រើប្រាស់កាំភ្លើងច្រូងច្រាង និងវាយលើសមត្ថកិច្ចថែមទៀត។

ពលរដ្ឋរាប់រយគ្រួសារដាក់ពាក្យប្តឹងក្រុមហ៊ុនពិភពដីមាសទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសំណូមពរឱ្យជួយពន្លឿនក្នុងការរកដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនមួយនេះ។ ពលរដ្ឋបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនគ្មានដំណោះ ស្រាយសមស្របណាមួយសម្រាប់ពួកគាត់នោះឡើយ ខណៈបុគ្គលិកធនាគារកាន់តែបង្ខំទារលុយដោយនាំគ្នាមកដល់ផ្ទះពួកគាត់ស្ទើររាល់ថ្ងៃ ដោយអ្នកខ្លះមិនហ៊ាននៅផ្ទះទេ ព្រោះបុគ្គលិកធនាគារតាមទា និងខ្លះប្រើពាក្យសម្តីពិបាកស្តាប់ណាស់។ ក្រុមហ៊ុនពិភពដីមាស ខកខានផ្តល់លុយជាច្រើនខែមកហើយទៅឱ្យពលរដ្ឋតាមកិច្ចសន្យា។ បើតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស ចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហា សិបដុល្លា)៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ