ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល៖ លើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមជាមួយរដ្ឋតែម្ដង ក្នុងនាមជាដៃគូ

សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល៖ លើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមជាមួយរដ្ឋតែម្ដង ក្នុងនាមជាដៃគូ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកទឹកចិត្តឲ្យ វិស័យឯកជន ចូលរួមជាមួយរដ្ឋតែម្ដង ក្នុងនាមជាដៃគូ ។ សម្តេច​បានថ្លែងក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណ ១៨.១៩០ នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ២៩ ក្នុងខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងបើកច្រកឱ្យវិស័យឯកជនដើរតួនាទី សំខាន់ ក្នុងការចាត់តាំងពិនិត្យយន្តការ នៃការតម្រង់ទិស ដើម្បីត្រៀមលក្ខណៈនៅពេល អនាគត ។ ត្រូវបែងចែកភារកិច្ចគ្នាឲ្យដាច់ ក្នុងការបណ្ដុះបណ្ដាល ក្រសួងអប់រំ បណ្តុះ បណ្តាលអ្វី ក្រសួងការងារ បណ្ដុះបណ្ដាលអ្វី និងក្រសួងផ្សេងៗទៀត ត្រូវធ្វើអ្វី ។

សម្តេចធិបតី បានបន្តថា “ខ្ញុំចង់លើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមជាមួយរដ្ឋតែម្ដង ក្នុងនាមជាដៃគូ ជួយគិតជួយធ្វើ តែម្ដង”។

សម្តេចបន្តថាជួយគិតបានន័យថាជួយផ្ដល់យោបល់ជាមួយក្រសួង ការងារ,ក្រសួងអប់រំថាតើជំនាញអ្វីដែលខ្លួនត្រូវការហើយជួយបណ្ដុះបណ្ដាក់ឲ្យខ្ញុំផង។ ជួយធ្វើគឺអាចបញ្ជូនគ្រូបច្ចេកទេសមកជួយតែម្ដងហើយបណ្ដុះបណ្ដាដោយខ្លួនឯងក៏ បាន”។

សម្តេច បានបន្តថា វិស័យឯកជនមិនមែនជាសត្រូវរបស់រដ្ឋទេ គឺជាដៃគូដ៏ល្អរបស់រដ្ឋ គឺទាំងអស់គ្នា រួមគ្នាដើម្បីបង្កើតការងារ,បង្កើតផលប្រយោជន៍ ជូនប្រជាពលរដ្ឋរបស់ យើង។ រួមគ្នាគិត រួមទាំងការគិតគូរ អំពីអត្ថប្រយោជន៍ ជីវភាពរស់នៅ សុខភាពនិង ការបណ្ដុះបណ្ដាលធនធានមនុស្ស នេះជាអ្វីដែលយើងត្រូវ, ត្រូវមានការបត់បែន យើងមិនអាចរឹងកំព្រឹះនោះទេ។

សម្តេចធិបតី សុំឲ្យវិស័យឯកជន ក្រុមហ៊ុន រួមគ្នាជាមួយរដ្ឋ រួមគ្នាធ្វើ រួមគ្នាគិត ដើម្បី ផលប្រយោជន៍ ប្រជាពលរដ្ឋយើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ។ កិច្ចការងារនេះ ជាកិច្ចការងារជាក់ស្ដែង បើយើងមិនបានជួយប្រជាពលរដ្ឋ មិនបានជួយ លើកកម្ពស់សមត្ថភាពរបស់គាត់ គឺមិនអាចទៅរួចទេ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ