ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពេទ្យសត្វចាប់​បាន​ពងក្រួច២០ម៉ឺនគ្រាប់ នាំចូលពីវៀតណាមបម្រុងចែកចាយនៅភ្នំពេញដោយពុំមានច្បាប់អ្វី​ទាំង​អស់

ពេទ្យសត្វចាប់​បាន​ពងក្រួច២០ម៉ឺនគ្រាប់ នាំចូលពីវៀតណាមបម្រុងចែកចាយនៅភ្នំពេញដោយពុំមានច្បាប់អ្វី​ទាំង​អស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ វេលាម៉ោង៩ និង១០នាទី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចុះឃាត់ចាប់រថយន្ត២គ្រឿង។

រថយន្តទី១ ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ ២AG -9783 ពណ៌ស ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ ចេញពីប្រទេសវៀតណាមតាមច្រកកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយពុំមានលិខិតអាជ្ញាធរអ្វីទាំងអស់ ។

រថយន្តនេះត្រូវបានក្រុមការងារបានឃាត់ចាប់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែក​រថយន្តទី២ពាក់ស្លាកលេខភ្នំពេញ២BA-0453 ពណ៌សំបកឪឡឹក ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ និងស៊ុតសត្វមាន់ ៣០០០គ្រាប់(បីពាន់) គ្រាប់ ដឹកចេញពីប្រទេសវៀតណាមតាមច្រកកោះរកាស្រុកពាមជរខេត្តព្រៃវែងរួចយកទៅចែកចាយក្នុងរាជធានីភ្នំពេញដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ដូចគ្នា (នេះតាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតក្រួចនិងស៊ុតមាន់) ក្រុមការងារបានឃាត់ចាប់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសទាំង២ខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ