ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឃុំខ្លួនជនជាតិចិន ១០នាក់ដែលជាមេខ្លោង ថតរឿងកូនជ្រូក ក្នុងខណ្ឌបឹងកេងកង

ឃុំខ្លួនជនជាតិចិន ១០នាក់ដែលជាមេខ្លោង ថតរឿងកូនជ្រូក ក្នុងខណ្ឌបឹងកេងកង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួនជនជាតិចិន ចំនួន ១០ នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារ ម១ ព្រៃស ដែលជាមេខ្លោង ថតរឿងក្តៅសាច់ នៅក្នុងសណ្ថាគារ Wow Now នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ សាលាដំបូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា សំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោស នៃសញ្ចារកម្ម​ ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាស តា​មមាត្រា ២៧​ មាត្រា​ ២៩​ និងមាត្រា ៣០​ នៃច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស​និងអំពេីធ្វេីអាជីវកម្ម ផ្លូវភេទ ខណៈក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ សញ្ចារកម្ម ការដឹកនាំពេស្យាចារ និងផលិតចែកចាយរូបភាពវីដេអូ អាសអាភាស តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ២ នាក់ ។

សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះ ឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប អាសអាភាស បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា មុនកើតហេតុ មាននារីខ្មែរ ២ នាក់ ជាជនរង គ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន មួយក្រុមនោះថា យកពួកនាង ទៅថត និងផលិតរឿងជាវីដេអូក្តៅសាច់ បែបអាស អាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគា កើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួល ពីស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់ រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លី ស្ទើរគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគាមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរ ទេស ប្រមាណជិត ៥០ នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស ។

បច្ចុប្បន្ន ក្រុមជនត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ ម១ ព្រៃស ជាបណ្តោះអាសន្នហើយ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ