ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញគោលការណ៍ណែនាំសម្រាប់ ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន   ចេញគោលការណ៍ណែនាំសម្រាប់ ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​បញ្ជាក់ថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើ​ប្រាស់គ្រឿងញៀននៅតែមានកំណើនខ្លាំងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពល​អវិជ្ជមាន ធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន ក្នុងស្រទាប់​យុវវ័យបានរាលដាលគួរឱ្យព្រួយបារម្ភបង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ ជាមួយនេះ ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ជាមួយនឹង វត្តមានសារធាតុគីមីផ្សំជាច្រើន​ត្រូវ​បានរកឃើញនៅទីតាំងទាំងនោះ ។

ឆ្លើយតបទៅនឹងសភាពការណ៍ ក៏ដូចជាបញ្ហាខាងលើ និងដើម្បី​លើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ដើម្បី ដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍ សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន សូមដាក់ចេញនូវគោល​ការណ៍​ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដូចខាងក្រោម៖



Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ