ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង និងស្ទឹងនៅក្រុងពោធិ៍សាត់ បានថយបន្តិចហើយ

ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង និងស្ទឹងនៅក្រុងពោធិ៍សាត់ បានថយបន្តិចហើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ជំនន់ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបងបានស្រកចុះផុតកម្រិតត្រូវប្រុងប្រយ័ត្ន ជំនន់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ក៏បានចាប់ផ្តើមស្រកចុះដែរ តែនៅខ្ពស់ជាងកម្រិតត្រូវប្រុងប្រយ័ត្ននិងជំនន់ទឹកស្ទឹងសែននៅក្រុងកំពង់ធំចាប់ផ្តើមនៅនឹងក្នុងកម្រិតកម្ពស់លើសពីការប្រុងប្រយ័ត្ន តែវានឹងធូរស្រលវិញនៅពេលពីរបីថ្ងៃខាងមុខ។


លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យអ្នកកាសែតដឹងនៅថ្ងៃទី៣០
ខែកញ្ញា ឆ្នាំ២០២៣ថា ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង ទឹកបានចាប់ផ្តើមស្រកហូរចូលស្ទឹងវិញ ជំនន់ទឹកស្ទឹងពោធិ៍សាត់ក៏បានចាប់ផ្តើមស្រកចុះនិងជំនន់ទឹកស្ទឹងសែននៅក្រុងកំពង់ធំនៅនឹងហើយអាចនឹង ចាប់ផ្តើមស្រកយឺតៗ បន្ទាប់ពីទ្វារអាងទឹករក្សានៅក្នុងខេត្តព្រះវិហារត្រូវបានបិទរួចមក។


អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថាទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបងអាចនឹងធូរស្រាលទៅវិញនៅរសៀលថ្ងៃនេះ (៣០កញ្ញា) ដោយពេលនេះទឹកកំពុង ត្រូវបានហូរចូលស្ទឹងវិញបន្ទាប់ពីបិទទ្វារអាងទឹកពហុបំណងសេកសកបានបិទកាលពីយប់ម្សិលមិញរួចមក។ ឯទឹកស្ទឹងពោធិសាត់ក៏បានចាប់ផ្តើមស្រកចុះនិងទឹកនៅក្រវាញបានស្រកអស់ហើយ។ដោយឡែកនៅក្រុងកំពង់ធំទឹកនៅនឹងត្រឹមកម្ពស់១៣.៧០ម៉ែត្រ(កម្ពស់ប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ) ទឹកអាចនឹងចាប់ផ្តើមស្រកនៅរសៀលថ្ងៃនេះហើយពីរថ្ងៃទៀតនៅកំពង់ធំអាចធូរស្រលវិញហើយ។

លោកចាន់ យុត្ថាក៏បានប្រាប់ឱ្យដឹងផងដែរថា អំពីស្ថានភាពទឹកស្ទឹងបវេលដែលកំពុងជន់ឡើងលើសកម្រិតឱ្យមានការប្រុងប្រយ័ត្នរហូតដល់ពីរម៉ែត្រនៅសំណង់ស្ទាក់ តាហែន ដោយសារទឹកជំនន់មកពីស្ទឹងគំរៀងបន្ទាប់ពីមានភ្លៀងធ្លាក់ច្រើននៅតាមព្រំដែនកម្ពុជាថៃ។ជំនន់ទឹកស្ទឹងបវេលមានអំណោយផលល្អដល់ការទាញយកទឹកបញ្ចូល អាងកំពីងពួយដែលអាចទទួលយកទឹកបានដល់កម្ពស់ពីរម៉ែត្រទៀត។ ចំណែកស្ថានភាពធាតុអាកាសវិញក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះនិងពីរបីថ្ងៃខាងមុខសម្រាប់តំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ និង ស្ទឹងពោធិ៍សាត់មិនឃើញមានភ្លៀងធ្លាក់ថែមមកទៀតនោះទេ។

លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ខែកញ្ញាថា ទឹកស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះវិញបន្ទាប់ពីបានឡើងដល់កម្ពស់១៤.០៨ម៉ែត្រ(កម្ពស់ប្រុងប្រយ័ត្ន១៤.៥០ម៉ែត្រ)នៅម៉ោងជាង៩យប់ថ្ងៃទី២៩ខែកញ្ញានិងនៅព្រឹកថ្ងៃទី៣០ខែកញ្ញាទឹកបានស្រកមកនៅក្នុងរង្វង់១៣ ម៉ែត្រនិងបន្តស្រកចុះហើយទឹកដែលបានហូរចេញពីស្ទឹងតាមលូរទឹកភ្លៀងទៅលិចតំបន់ទំនាបក្នុងក្រុងបានចាប់ផ្តើមហូរចូលស្ទឹងវិញហើយ។

លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានប្រាប់ឱ្យអ្នកកាសែតដឹងនៅថ្ងៃទី៣០ ខែកញ្ញាដែរថា ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ ដែលបាន ឡើងដល់កម្រិតខ្ពស់បំផុត៥.៦៤ម៉ែត្រ (កម្ពស់ត្រូវប្រុងប្រយ័ត្ន៥ម៉ែត្រ) កាលពីម៉ោង១០យប់ថ្ងៃទី២៩ ខែកញ្ញា នៅព្រឹកថ្ងៃទី៣០ខែកញ្ញាទឹកបានស្រកចុះទៅវិញ០.០៥ម៉ែត្រហើយ នឹងកំពុងបន្តស្រកចុះ បន្ទាប់ពីនៅផ្នែកខាងលើនៃស្ទឹងពោធិ៍សាត់ទឹកបានស្រកអស់រួចមក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ