ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អគ្គនាយកស្តីទី កិច្ចការបច្ចេកទេស នៃ ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់

អគ្គនាយកស្តីទី កិច្ចការបច្ចេកទេស នៃ ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ពោធិ៍សាត់ ៖ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម លោក ឈុន ពុទ្ធារិទ្ធ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីនាយករងខុទ្ទកាល័យ ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម អនុប្រធាននាយកដ្ឋានវិស្វកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ដែលស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក ឈុន ពុទ្ធារិទ្ធ និងក្រុមការងារ បានធ្វើដំណើរចុះត្រួតពិនិត្យនៅទីតាំងសំណង់ក្បាលហុងទឹក ប្រឡាយមេ ប្រឡាយរង និងទីតាំងម៉ាស៊ីនបូមទឹកបណ្តែតសម្តេចតេជោហ៊ុនសែនទី១៦ ដែលស្ថិតក្នុងសង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់។

បន្ទាប់ពីបានចុះត្រួតពិនិត្យរួចរាល់ លោកអគ្គនាយកស្តីទី បានផ្តល់ជាមតិណែនាំដល់ប្រធានមន្ទីរលើការងារគ្រប់គ្រង និងការងារថែទាំប្រព័ន្ធធារាសាស្រ្តខាងលើដោយផ្អែកលើបទដ្ឋានបច្ចេកទេសដើម្បីធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ស្រែរបស់ប្រជាកសិករ និងស្នើឱ្យមានការជួសជុលខ្នងភ្លឺប្រឡាយមេដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ដែលស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៧០០០ ហិកតា និងស្រូវប្រាំងចំនួន៩០០០ ហិកតា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ