ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នាយករដ្ឋមន្ត្រី នៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ

នាយករដ្ឋមន្ត្រី នៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈ ស្នេហាជាតិបានក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ ពីព្រោះការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅឱកាសអញ្ជើញជាអធិបតីក្នុងពិធី ចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការខិតខំប្រឹងធ្វើការដោយសុចរិតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការកសាងអនាគតខ្លួនឯង និងក្រុមគ្រួសារ នោះជាការស្នេហាជាតិហើយ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង។ ទន្ទឹមនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន បានកំពុងផ្ដោតទៅលើគោលដៅក្នុងការស្វះស្វែងរកទីផ្សារការងារ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចបង្កើនសមត្ថភាព និងប្រាក់ចំណូល រួមចំំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នាយករដ្ឋមន្ត្រី លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ពលរដ្ឋគ្រប់គ្នាអាចចូលរួមក្នុងសកម្មភាពស្នេហាជាតិបានទាំងអស់តាមរយៈការខិតខំប្រឹងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ។ លោកថាការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាការខិតខំប្រឹងធ្វើការរបស់ពលរដ្ឋគ្រប់រូបក្នុងការកសាងអនាគត និងក្រុមគ្រួសារនោះជាការស្នេហាជាតិហើយ។

លោកថា៖ «ស្នេហាជាតិគឺការខិតខំប្រឹងជួយខ្លួនឯង»។

លោកថារដ្ឋាភិបាលបច្ចុប្បន្នកំពុងផ្ដោតទៅលើគោលដៅក្នុងការរកការងារធ្វើឲ្យប្រជាពលរដ្ឋដើម្បីឲ្យពួកគេអាចកសាងនូវសេដ្ឋកិច្ចគ្រួសារបាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ