ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ ៣ ជំនាន់និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

ចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ ៣ ជំនាន់និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ទោះបីជាផែនការទុច្ចរិតក្បត់ជាតិរបស់ពួកគេត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិ​និង​ចៅហ្វាយនាយបរទេសពួកគេនៅតែបន្តចិញ្ចឹមចិត្តនិងធ្វើមុខក្រាស់តាមបំផ្លាញសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាតាមល្បិចកលនិងផែនការផ្សេងៗដោយមិនទុកឱ្យជាតិនិងប្រជាជនកម្ពុជារស់ដោយភាពសុខសាន្តនិងការរីកចម្រើនឡើយ។

បន្ទាប់ពីបង្កើតក្រុមតេឡេក្រាមឈ្មោះ«សប្បាយ»ដើម្បីធ្វើយុទ្ធនាការគូសសន្លឹកចោលប្រឆាំងនឹងដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បានបរាជ័យ​ ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដឹកនាំដោយទណ្ឌិតសម រង្ស៊ី ក៏បានប្រែក្លាយក្រុមតេឡេក្រាមនោះទៅជាក្រុមនៃ​បដិវត្តន៍​ពណ៌ទឹក​ក្រូចដែលធ្លាប់បានធ្វើនៅប្រទេសអ៊ុយក្រែន និងបច្ចុប្បន្នកំពុងបង្កាត់ភ្លើងនៅប្រទេសថៃ ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹង​ការបង្កើត​រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនិងជាពិសេសប្រឆាំងនឹងការបន្តវេនរបស់​យុវជនជំនាន់ក្រោយ​របស់គណបក្សប្រជាជន​កម្ពុជាក្នុងការដឹកនាំ ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។

អ្នកនយោបាយចាញ់ចាស់វស្សានិងជាជនក្បត់ជាតិតជំនាន់ សម រង្ស៊ី ត្រូវបានពលរដ្ឋខ្មែរបកស្បែកមុខនិងស្គាល់ច្បាស់ថាជាអ្នក​ញុះញង់​អាជីព គ្មានតម្លៃអ្វីមកលូកលាន់ក្នុងការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ នេះឡើយព្រោះពលរដ្ឋខ្មែរបានបោះ​ឆ្នោតផ្តល់​សេចក្តីទុកចិត្តតាមបែបប្រជាធិបតេយ្យជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេស។ ពលរដ្ឋចំនួន ៨,៣លាននាក់ ស្មើនឹង ៨៤,៥៨ភាគរយ ដែលបានចេញទៅបោះឆ្នោត និងក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៦,៣លាន​សំឡេង​ស្មើនឹងជាង ៨២ភាគរយ​ នៃសំឡេងឆ្នោតបានការសរុប ។ជាសំឡេងប្រជាធិបតេយ្យដ៏កងរំពងក្នុងការគាំទ្រគណបក្សប្រជាជន​កម្ពុជាដឹកនាំប្រទេសបន្តទៀត។ ម្យ៉ាងទៀត យុទ្ធនាការបំផ្លាញការបោះឆ្នោតតាមរយៈការគូសសន្លឹកឆ្នោតចោលរបស់ក្រុម​ប្រឆាំងក៏បាន​បរាជ័យយ៉ាងអាម៉ាសព្រោះសន្លឹកឆ្នោតមិនបានការ មានចំនួនតិចតួចបំផុតមិនស្មើនឹងសន្លឹកឆ្នោតមិនបានការនាឆ្នាំ២០១៨ ឡើយ។

ការគាំទ្ររបស់ពលរដ្ឋជាង ៦,៣លាននាក់ដល់គណបក្សប្រជាជនកម្ពុជាជាសំឡេងប្រជាធិបតេយ្យដែលគ្មាននរណាម្នាក់អាច​បដិសេធ​​បានឡើយ និងត្រូវតែគោរពមតិភាគច្រើននេះ។ជាមួយអត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះ ធម្មានុរូបភាពនៃដំណើរការ​ប្រជាធិបតេយ្យ និងខាងនយោបាយ ត្រូវបានធានាទាំងស្រុង។

កាលពីថ្ងៃម្សិលនៅនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមានស្នាក់ការនៅប្រទេសថៃ បានរៀបចំវេទិកាឡាំប៉ាមួយដែលរៀបចំដោយ​ក្រុម​ជនបរទេសដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំង បានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជានិងបំភ្លៃខុស​ពីការពិត​អំពីដំណើរការប្រជាធិបតេយ្យ ដែលនេះស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង។ ការឡាំប៉ា និងបង្កើតយុទ្ធនាការបំផ្លាញប្រជាធិបតេយ្យ​នៅកម្ពុជា ជាការធ្វើនយោបាយបំផ្លាញខ្មែររបស់ក្រុមជនក្បត់ជាតិដែលមានបរទេសនៅពីក្រោយ ដែលជាម្ចាស់នៃបក្សភ្លើងទៀន។ បក្សភ្លើងទៀនរបស់ខ្លួនមិនបានចូលរួម ប្រកួតប្រជែងដោយសារតែមានកំហុសផ្នែកច្បាប់ខ្វះលិខិតបញ្ជាក់នីត្យានុកូលកម្ម​ស្របតាម​នីតិវិធីច្បាប់ ហើយការដែលមិនបានចូលរួការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក៏ជាមូលហេតុទាក់ទងនឹង​ផែនការ​ទុច្ចរិត​របស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ផងដែរ ដោយប្រើឧបាយកលយកប្រជាធិបតេយ្យបំផ្លាញប្រជាធិបតេយ្យ «ខ្ចីដៃបរទស មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា រិះគន់វាយប្រហារដាក់សម្ពាធទណ្ឌកម្មមកលើរាជរដ្ឋាភិបាលដែលចេញពី​ការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌និងស្របច្បាប់ ដែលជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ» និងដោយ​ស្របតាមការមិនចុះសម្រុងផ្ទៃក្នុងរបស់មេដឹកនាំនៅក្រៅប្រទេស និងក្នុងប្រទេស ទើបលិខិតប្រកាសលេខ៩៣ ស្តីពីការទទួលស្គាល់​គណបក្ស សម រង្ស៊ី ឬ គណបក្សភ្លើងទៀនត្រូវបានបាត់គ្មានមូលហេតុច្បាស់លាស់។

អ្វីដែលក្រុមជនក្បត់ជាតិបាននិងកំពុងធ្វើគឺបាននិងកំពុងដើរបញ្ច្រាសទិសនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ទាំងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី រួមនឹងបក្ខពួកព្យាយាមក្នុងការរារាំងលើការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋ​ដែល​បានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាជាង ៦,៣លាននាក់ស្មើប្រមាណជាង ៨២ភាគរយ នៃសំឡេងឆ្នោតសរុប។ ប៉ុន្តែផែនការ​របស់ពួកគេគ្មានការគាំទ្រ ឡើយគឺមានតែក្រុមជនក្បត់ជាតិប៉ុន្មានដំបរស្វានៅក្រៅប្រទេសតែប៉ុណ្ណោះ។ ពួកគេព្យាយាមបំបែកបំបាក់ផង ព្យាយាមរារាំងផង តែអ្វីៗគ្មាន ប្រសិទ្ធភាពឡើយព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សចាស់ទុំផ្នែកនយោបាយ និងបានគិតគូរផែន​ការ​ដឹកនាំយ៉ាងល្អិតល្អន់។ សូម្បីតែ ផែនការនៃការរៀបចំអ្នកបន្តវេន ក៏គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបានយ៉ាងល្អឥតខ្ចោះ ក្នុងគោលដៅបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរដែលជា​ម្ចាស់ឆ្នោត​និងមហាជនទូទៅបានអបអរសាទរភ្លូកទឹកភ្លូកដីចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាព្រោះឯកឧត្តមមានលក្ខណៈសម្បត្តិពេញលេញក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀត។

ការធ្វើយុទ្ធនាការប្រឆាំងនឹងការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាការប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋច្រើនលើសលុបដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរនឹងមិនជឿតាមការញុះញង់របស់ ក្រុមជនក្បត់ជាតិឡើយព្រោះពួកគេបានប្រព្រឹត្តកំហុសម្តងហើយម្តងទៀតនិងបានធ្វើសកម្មភាពញុះញង់បំពានច្បាប់ ហើយអ្នកនៅក្នុង​ស្រុកគឺ​ជាអ្នកដែលជាប់គុកជំនួសក្រុមជនក្បត់ជាតិទាំងនេះ។ មន្ត្រីសកម្មជននៃគណបក្សភ្លើងទៀនដែលលង់ជឿការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានចេញមកសារភាពអស់ហើយថាធ្វើតាមការបញ្ជារបស់​សម រង្ស៊ី។ ដូចនេះ​ ពួកគេនឹងមិនលង់ជឿលើក្រុម​រត់ចោលស្រុកនេះទៀតឡើយ។ ម្យ៉ាងទៀត បរទេសទាំងឡាយមិនត្រូវលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ ប្រសិនបើបរទេសណាគាំទ្រចលនាប្រឆាំងជ្រុលនិយមនិងយុទ្ធនាការនេះ​ គឺច្បាស់ណាស់ ពួកគេបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា។ ដូច្នេះអ្វីៗទាំងឡាយដែល ក្រុមប្រឆាំងបាននិងកំពុងធ្វើជាសកម្មភាពដ៏ស្មោគគ្រោកនិង​ទុច្ចរិតបំផុតប្រឆាំង​នឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ប្រឆាំងនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរ គឺស្មើនឹងពួកគេកំពុងជីករណ្តៅកប់ខ្លួនឯងដូច្នេះដែរ៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ