ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះពិនិត្យវាស់វែងដីតំបន់៣ ដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង សរុបទំហំ ១៤៤ហិចតា និងរៀបចំកសាងសំណុំរឿងទៅតុលាការ

សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះពិនិត្យវាស់វែងដីតំបន់៣ ដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង សរុបទំហំ ១៤៤ហិចតា និងរៀបចំកសាងសំណុំរឿងទៅតុលាការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

កំពង់ឆ្នាំង ៖ ក្នុងមួយសប្តាហ៍កន្លងមកនេះកម្លាំងមានសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣និងជាដីព្រៃលិច ទឹកទុកឲ្យត្រីពងកូនដែលត្រូវជនសង្ស័យលបលួចចូលឈូសឆាយភ្ជួររាស់សរុបមានទំហំ១៤៤ហិចតា នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញជនល្មើសនិងអ្នកពាក់ព័ន្ធដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣ ដែលគេលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយឃុំច្រណូក ស្រុកកំពង់លែងចំនួន៥ ចំណុចដែលមានទំហំសរុបប្រមាណ ១៤៤ហិចតា នៅក្នុងទំហំដី តំបន់៣ របស់ខេត្តកំពង់ឆ្នាំងដែលមានសរុបជាង ៥ ម៉ឺនហិចតាដោយបានចុះបញ្ជីគ្រប់គ្រងរបស់រដ្ឋ ដែលរដ្ឋបានដក ហូតក្នុងអំឡុង ឆ្នាំ២០២១ កន្លងមក។

លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងករណីនេះដែរសមត្ថកិច្ចចម្រុះក៏បានស្រាវជ្រាវរកឃើញជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងករណីឈូសឆាយនេះនិងមន្ត្រីពាក់ព័ន្ធនៅពីក្រោយខ្នងមួយ ចំនួនទៀតនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។

ប្រភពពីក្រុមការងារចម្រុះខេត្តបានមិនដឹងថា នៅក្នុងការចុះពិនិត្យស្រាវជ្រាវវាស់វែងដីតំបន់ ៣ នៅចំណុចដែលគេឈូសឆាយភ្ជួររាស់ខាងលើនេះ ក៏មានក្រុម ការងារអន្តរក្រសួងមកពីថ្នាក់ជាតិ មកចូលរួមពិនិត្យករណីនេះផងដែរ ដែលមានការបញ្ជាដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងពីប្រមុខរាជរដ្ឋាភិបាល (សម្ដេចតេជោ ហ៊ុនសែន)។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងបានឲ្យដឹងថា ករណីឈូសឆាយភ្ជួររាស់ដីតំបន់៣ ដែលរដ្ឋបានដកហូតនៅចំណុចខាងលើនេះ អ្នកលួចឈូសឆាយភាគច្រើនគឺជាឈ្មួញរកស៊ីទិញលក់ដីមិនមែនជាប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលលើដីនេះពីមុន ឆ្នាំ២០២១នោះទេ។ មានន័យថាការលួចឈូសឆាយ ដីតំបន់៣ខាងលើនេះមានមន្ត្រីខិលខូចបើកដៃ ធ្មេចភ្នែកស៊ុំគ្រលំពីក្រោយខ្នង ព្រោះករណីឈូសឆាយខាងលើនេះគឺគេបានលួចធ្វើតាំងពីអំឡុងខែ ៤ខែ៥ឆ្នាំ២០២៣ នេះ ប៉ុន្តែបែរជាមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានធ្វើមិន ដឹងមិនឮ ហើយទើបភ្ញាក់ផ្អើលពេលក្រុមអ្នកកាសែតចុះទៅថតសាកសួរសម្ភាសន៍និងផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដានេះ។ ដីតំបន់៣នៅចំណុចនេះកាលពី ១០ឆ្នាំមុនគឺជាព្រៃរនាមលិចទឹកជាសំបុកត្រីពងកូន ហើយក្រោយមកក៏មានការលួចចូលឆាយទន្ទ្រានយកកាន់កាប់ជាបន្តបន្ទាប់។

លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ការទប់ ស្កាត់និងបង្ក្រាបករណីនេះរបស់ក្រុមសមត្ថកិច្ចចម្រុះខេត្ត ក៏មាន ការអបអរសាទរពីប្រជាពលរដ្ឋនៅក្នុងឃុំច្រណូកផងដែរ ខណៈដែលពួក គាត់ធ្លាប់អាស្រ័យផលលើដីនេះកន្លងមកមិនហ៊ានចូលកាន់កាប់ឡើយ តែបែជាមានពលរដ្ឋមួយចំនួនតូច,ឈ្មួញនិងមន្ត្រីខូចឆ្លៀត ឱកាសបែបនេះទៅវិញ។

សូមបញ្ជាក់ថា កន្លងមកករណីបទល្មើសដីតំបន់៣ ជុំវិញបឹងទន្លេសាប,បទល្មើសនេសាទ,បទល្មើសព្រៃឈើ សម្ដេចតេជោបានដាក់បទបញ្ជាយ៉ាងតឹងរឹង បើមានកើតឡើងនៅតំបន់ស្រុកខេត្តណា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់នោះត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាល និងបើមានការពាក់ព័ន្ធនៅពី ក្រោយខ្នងនៃបទល្មើសនោះទៀត គឺប្រឈមនឹងការដកតំណែងជៀសមិនរួចឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ