ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ក្រុមអង្គរក្សម្ចាស់ឡាន Rolls Royce ទាំង៤នាក់ បញ្ចេញឬកពារពាល ពីម្សិលមុិញ ចេញមុខមកសូមទោសប្រជាពលរដ្ឋជាសាធារណៈហើយ !

ក្រុមអង្គរក្សម្ចាស់ឡាន Rolls Royce ទាំង៤នាក់ បញ្ចេញឬកពារពាល ពីម្សិលមុិញ ចេញមុខមកសូមទោសប្រជាពលរដ្ឋជាសាធារណៈហើយ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ បើដឹងថាខ្លួនខុសហើយ នៅតែព្រហើន ថតវីដេអូ បង្ហោះថាខ្លួនគ្មានបានប្រព្រឹត្តប៉ះពាល់ដល់អ្នកដទៃ , ចុងក្រោយសមត្ថកិច្ច ស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់នាំខ្លួន ទើបសារភាពកំហុស និងសុំទោសប្រជាពលរដ្ឋជាសាធារណៈ។

សូមបញ្ជាក់ថា : អង្គរក្សម្ចាស់ឡាន Rolls Royce ទាំង៤នាក់ ដែលមានបញ្ហាជាមួយអ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គង របស់ពួកគេ ខុសពី អ្វីដែលកាលពីម្សិលមិញបានបង្ហោះវីដេអូឃ្លីបនិយាយរបៀបពាល ថាខ្លួនមិនបានប្រព្រឹត្តអំពើនេះ ។

សូមរម្លឹកថា ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ មានការចែកចាយនៅតាមបណ្ដាញសង្គម Facebook លើប្រពន្ធផ្សព្វផ្សាយ Online នូវហេតុការណ៍មួយដែលបានកើតឡើងរវាងប្រជាពលរដ្ឋ និងបុរស៤នាក់ ជាអង្គរក្សជិះតាមការពារឡានចៅហ្វាយនាយរបស់ខ្លួនម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-1717 ដោយប៉ះទង្កិចគ្នាដោយពាក្យសម្ដី និងកាយវិការមិនសមរម្យរបស់ក្រុមអង្គរក្សទាំងនោះ ដែលបានយកជើងទៅធាក់អ្នកដំណើរកំពុងជិះម៉ូតូតាមផ្លូវសាធារណៈ ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយធ្វើដំណើរ ។

ភ្លាមៗបន្ទាប់ពីបានឃើញនូវការចែកចាយខ្លឹមសារ និងរូបភាព ដោយលាយលំជាមួយមតិរិះគន់ដែលធ្លាក់មកជាបន្ដបន្ទាប់, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានដល់កំណត់អត្តសញ្ញាណបុរសជាអង្គរក្សម្ចាស់រថយន្ដទំនើបខាងលើ ដើម្បីហៅមកធ្វើការសួរនាំអំពីដំណើររឿងដែលបានកើតឡើង ជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដូចគ្នា។

បន្ទាប់ពីកំណត់អត្តសញ្ញាណបានហើយនោះ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការងារផែនសន្តិសុខ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានកោះហៅបុរសទាំង៤នាក់នោះ មកធ្វើការសួរនាំ។

អ្នកទាំង៤នោះរួមមាន៖

ទី១៖ ឈ្មោះ មិន សុជាតិ អាយុ៣៧ឆ្នាំ,

ទី២៖ ឈ្មោះ កែវ សុវណ្ណូរ៉ា អាយុ៣៤ឆ្នាំ,

ទី៣៖ ឈ្មោះ សោប ចាន់ធូ អាយុ៣០ឆ្នាំ

និងទី៤៖ ឈ្មោះ អ៉ិត ស៊ុនណាត អាយុ៣៤ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសទាំង៤នាក់បានឲ្យដឹងថា កាលពីម្សិលមិញ ពួកគេទាំង៤នាក់ បានជិះតាមពីក្រោយដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន ដោយចេញពីបឹងកេងកងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចឡឥដ្ឋផ្លូវជាតិ២ ដោយសារចរាចរណ៍ចង្អៀតក៏មានម៉ូតូ១គ្រឿង ជិះដោយបុរសម្នាក់មកជិតក្បែរម៉ូតូរបស់គេ ហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា ពេលនោះពួកគេក៏លើកដៃរៀលឃាំង មិនឲ្យគាត់ទៅមុខបន្ត។ ពេលនោះហើយដែលធ្វើឲ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យ។

ក្រុមអង្គរក្សម្ចាស់រថយន្ដទំនើបខាងលើ បានទទួលស្គាល់រាល់កំហុសខុសឆ្គងដែលពួកគេបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍សាធារណៈជននៅតាមដងផ្លូវ និងប្រជាពលរដ្ឋខ្មែរដែលបានឃើញហេតុការណ៍ដោយផ្ទាល់ និងតាមបណ្តាញសង្គម ព្រមទាំងសូមប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យដល់ពួកគេ ដោយសន្យាថានឹងខិតខំកែប្រែខ្លួនជាពលរដ្ឋល្អមិនឲ្យរឿងរ៉ាវបែបនេះទៀតឡើយ។

យ៉ាងណាមិញ សម្រាប់អត្ដសញ្ញាណរបស់ម្ចាស់រថយន្ដទំនើបខាងលើនេះ មិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ ប៉ុន្ដែឆ្លងកាត់នូវរឿងរ៉ាវដែលបានកើតឡើងកាលពីម្សិលមិញនេះ គេសង្ឃឹមថា ម្ចាស់រថយន្ដនឹងធ្វើការណែនាំកូនចៅរបស់ខ្លួនជៀសវាងកើតនូវហេតុការណ៍បែបនេះបន្ដទៀត។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក៏ត្រូវមានការអធ្យាស្រ័យខ្ពស់ផងដែរនៅពេលបើកបរ។

ទោះបីជាគេមិនបង្ហាញអំពីអត្តសញ្ញាណចៅហ្វាយនាយក្រុម អង្គរក្សទាំងនេះក៏ដោយ ក៏គេបានបង្ហើបផងដែរថា , ខ្លាំងណាស់ឧកញ៉ាត្រកូល លឹម , ទាំងចៅហ្វាយនាយ ទាំងអង្គរក្ស បង្ហាញពីភាព ជម្លើយ ធ្វើឱ្យសង្គមស្អប់ខ្ពើមបំផុត។

នៅចំពោះមុខសមត្ថកិច្ច និងក្នុងកិច្ចសន្យារបស់អ្នកទាំងបួនបានសរសេរថា : សូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចដូចខាងក្រោម

១.យើងខ្ញុំពិតជាបានផ្តល់ចំលើយជូនសមត្ថកិច្ចដោយភាពស្មោះត្រង់ និងពិតប្រាកដមិនមានការភូតភរនោះទេ ។

២.យើងខ្ញុំសូមសន្យាថាមិនប្រព្រឹត្តកំហុសខុសឆ្គងដូចនេះទៀតឡើយ បើយើងខ្ញុំរំលោភបំពានទៅលើសិទ្ធិអ្នកដ៏ទៃ រឿងបញ្ហាធ្វើចរាចរណ៍តាមដងផ្លូវ យើងខ្ញុំនឹងទទួលទោសតាមច្បាប់ ។

៣.យើងខ្ញុំសុំសហការជាមួយសមត្ថកិច្ចគ្រប់ពេលដែលសមត្ថកិច្ចត្រូវការ ។

បើថ្ងៃក្រោយសមត្ថកិច្ចត្រូវការយើងខ្ញុំចូលមកបំភ្លឺ យើងខ្ញុំសូមចូលខ្លួនតាមការកំណត់គ្រប់ពេលវេលាដែលសមត្ថកិច្ចត្រូវការ។ ក្រែងពុំពិតយើងខ្ញុំសូមផ្តិតម្រាមដៃស្ដាំទុកជាភស្តុតាងនៅចំពោះមុខសមត្ថកិច្ច ។

ប្រជាពលរដ្ឋបានលើកឡើងថា : បើអស់លោកឧកញ៉ា មានលុយ ទ្រព្យសម្បត្តិស្តុកស្ដម្ភ មានអង្គរក្សឆ្វេងស្តាំមុខក្រោយ ឈប់បញ្ចេញឫកពារពេលទៅ វិលមករកភាពមានសីលធម៌ ខណៈកម្ពុជា ជាប្រទេសដែលគ្រប់គ្រងដោយច្បាប់ ជនពាល អ្នកប្រព្រឹត្តបទល្មើស ត្រូវតែប្រឈមមុខចំពោះមុខច្បាប់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ