ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជា ជាផ្លូវការ

អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជា ជាផ្លូវការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើម ស្តីពីការវិនិយោគបរទេស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងតំបន់មេគង្គ បានត្រូវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក Nicholas Moore បេសកជនពិសេសទទួល បន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃរដ្ឋាភិបាលអូស្រ្តាលី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឱ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជានេះ។ មានវត្តមាននាឱកាសនោះដែរ រួមមានលោក Justin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ព្រមទាំងអស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ស្ថានទូត និងវិស័យឯកជន សរុបប្រមាណ ៧០ រូប ។

មានមតិស្វាគមន៍ លោក សុខ ចិន្តាសោភា បានថ្លែងកោតសរសើរជូនចំពោះក្រុមការងារ រៀបចំ សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលបានរួមគ្នា ចងក្រង និងធ្វើបច្ចុប្បន្នភាព ព័ត៌មានគន្លឹះនានា សម្រាប់ជាពុទ្ធិដល់វិនិយោគិន ដើម្បីសិក្សាស្វែងយល់ អំពីវឌ្ឍនភាព នៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។


ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់​ជូនចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលជានិច្ចកាល តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើ វិស័យវិនិយោគ​ភាគីទាំងពីរ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហ ប្រតិបត្តិការ​វិនិយោគទ្វេភាគី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី -នូវែលសេឡង់។

បន្ថែមពីលើឯកសារគតិយុត្ត ខាងលើ គំនិតផ្តួចផ្តើមនិងគម្រោងនានា ​របស់រដ្ឋាភិបាល អូស្ត្រាលី ត្រូវបានដាក់ចេញឱ្យអនុវត្តន៍ ជាបន្តបន្ទាប់ សំដៅគាំទ្រដល់យុទ្ធនាការជំរុញ និងទាក់ទាញលំហូរវិនិយោគ ប្រកបដោយគុណភាព មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានវិនិយោគ ក៏ដូចជា ការបង្កើតនូវក្របខ័ណ្ឌច្បាប់​និងគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណ ទុកជាមុន និងប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។


ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសរំលេច អំពីតុវិនិយោគកសិ-ចំណីអាហារ (AFID) ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាង ក.អ.ក. និងភាគីអូស្ត្រាលី ក្នុងការរួមចំណែក ជំរុញការផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ក្នុងការទាក់ទាញវិនិយោគ ក្នុងវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា។

នាឱកាសនេះផងដែរ លោក Nicholas Moore បានថ្លែងអំណរគុណជូនចំពោះ ក.អ.ក. ដែលតែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងវិស័យឯកជន អូស្ត្រាលី តាមរយៈការសម្របសម្រួល, ផ្តល់ការលើកទឹកចិត្ត និងផ្តល់ការថែទាំ លើគម្រោងវិនិយោគនានា ដែលបាននិងកំពុងមានអត្ថិភាព លើទឹកដីកម្ពុជា។

លោក​សុខ ចិន្តាសោភា ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងបន្តផ្តល់ ការគាំទ្រ ដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ របស់រដ្ឋាភិបាលអូស្ត្រាលី និងច្បាមយក ប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ពីយុទ្ធសាស្ត្រ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយមួយនេះ។ ក្នុងន័យនេះ លោកក៏បានបង្ហាញអំពីឆន្ទៈ ​ក្នុងការជំរុញវិនិយោគិនអូស្ត្រាលី មកវិនិយោគ នៅកម្ពុជា សំដៅរួមចំណែកដល់ការធ្វើពិពិធកម្ម គោលដៅវិនិយោគនៅកម្ពុជា លើវិស័យ គន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាស ក្នុងស្រុក ឬភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ