ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ទីតាំង ល្បែងស៊ីសង ជល់​មាន់ តាម​អន​ឡា​ញ នៅក្នុង​សង្កាត់​ព្រែក​ព្រះស្តេច សង្ស័យ​ជា​ឆ្នាំងបាយ របស់​អស់លោក អាជ្ញាធរ​និង​សមត្ថកិច្ច ក្រុង​បាត់ដំបង​

ទីតាំង ល្បែងស៊ីសង ជល់​មាន់ តាម​អន​ឡា​ញ នៅក្នុង​សង្កាត់​ព្រែក​ព្រះស្តេច សង្ស័យ​ជា​ឆ្នាំងបាយ របស់​អស់លោក អាជ្ញាធរ​និង​សមត្ថកិច្ច ក្រុង​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង ​៖​ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​បាប​អោយដឹងថា មាន​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​ប្រពន្ធ័​អន​ឡាញ កំពុងបើក​ដំណើរការ​ឡើងវិញ​ហើយ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឍប់​ការលេង​ល្បែងស៊ីស​ង​ម្តង​រួចមកហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡាញ​ខាងលើ​នេះ​គ្មាន​ញញើត​និង​ទោសទណ្ឌ​បន្តិច​ណា ទាល់តែសោះ ។​មហាជន​ក៏​បាន​នាំគ្នា​លើកឡើងថា​?​ទីតាំង ខាងលើ​នេះ​សង្ស័យ​ជា​ឆ្នាំងបាយ របស់​អស់លោក​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ផង​ក៏​មិនដឹង ទើបបាន​ជា​បណ្តែតបណ្តោយ​អោយ​ទីតាំង​នេះ បើក​ដំណើរការ​យ៉ាង​រលូន ដោយ​ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំង​រាជធានី​ខេត្ត​។​

​សូម​រំលឹក​ថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​ទប់ស្កាត់​និង​មិន​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ ! អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​ពាក់​ពន្ធ័​និង​ករណី​ល្បែងស៊ីសង​មាន់​ជល់​អន​ឡាញ​ខាងលើនេះ មហាជន​បាន​សំណូមពរ ដល់​លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ពិសេស​លោក​សុខ​លូ អភិបាលខេត្ត​បាត់ដំបង ដែល​លោក​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​លើ​សុខទុក្ខ​ប្រចាព​ល​រដ្ឋ មេត្តា​
​ចាត់​កម្លាំង​ជំនាញ ចុះ​មក​ជ្រាវ​ស្រាវ​និង​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ខាងលើ​នេះ​អោយ​ខាងតែបាន តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ពិសេស​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​.​ឃុំ​.​មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​និង​រួមចំណែក​បញ្ជៀ​ស​ករណី​អំពើចោរកម្ម​ផ្សេងៗ​ដូចជា​៖​លួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​និង​ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​ផ្ដើមចេញពី​ល្បែង​ទាំងនេះ ព្រោះថា​ល្បែង​ជាដើម​ចម​បង្កើត​បទល្មើស​ផ្សេងៗ​ ។

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ​ផ្សព្វផ្សាយ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះ​គុន​ក្នុងន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹងរង​ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័​នឹង​ម្ចាស់​ទីតាំង រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត សុក្រឹត​និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ សូម​អរគុណ​!!!

Filed in: ព័ត៌មានជាតិ