ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋបាល​ខេត្ត​បាត់ដំបង បដិសេធ និង​ច្រានចោល ការចោទប្រកាន់​មានការចាក់​ដី​រំលោភ​ច្រាំង​ស្ទឹង​សង្កែ ធ្វើជា​កម្មសិទ្ធិ​

រដ្ឋបាល​ខេត្ត​បាត់ដំបង បដិសេធ និង​ច្រានចោល ការចោទប្រកាន់​មានការចាក់​ដី​រំលោភ​ច្រាំង​ស្ទឹង​សង្កែ ធ្វើជា​កម្មសិទ្ធិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បាត់ដំបង​៖ រដ្ឋបាល​ខេត្ត​បាត់ដំបង តាមរយៈ​សេចក្ដីបំភ្លឺ​មួយ​បាន​បដិសេធ និង ច្រាន​ចោល​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​ថា ស្ទឹងសែន​ដែល​ជា​ស្ទឹង​ប្រវត្តិសាស្ដ្រ​មួយ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​អ្នកមាន​អំណាច​រំលោភ​បំពាន​យក​ដោយ​ចាក់​ដី​ចូល និង​សាងសង់​សំណង់​រឹង​នៅ​ពី​លើ បន្ទាប់​ពី​មាន​ការលើក​ឡើង​តាម​បណ្តាញ​សង្គម តាមរយៈ​ហ្វេ​សប៊ុក​ផេ​ខ ឈ្មោះ មាតា​ធម្មជាតិ​កម្ពុជា Mother Nature Cambodia និង គណនី​ហ្វេ​សប៊ុក​ឈ្មោះ លោក​មេភូមិ ។​

​សេចក្ដីបំភ្លឺ​ព័ត៌មាន នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​អះអាង​ថា ការចុះផ្សាយ​ព័ត៌មាន​នោះ មាន​ចេតនា​ញុះញង់ បំភាន់​បំភ្លៃ​ការពិត​ក្នុង​គោលបំណង​មាន​ចេតនា​ទុច្ចរិត​វាយប្រហារ​មកលើ​អាជ្ញាធរ​ក្នុង​ផ្លូវ​នយោបាយ ដែល​កម្ពុជា​កាន់តែ​កៀក​ឈានឆ្ពោះ​ទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​ខាងមុខ​។​

​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត រដ្ឋបាល​ស្រុក​សង្កែ និង​មន្ទីរ អង្គភាព​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ជាក់ស្ដែង​នៅ​នឹង​ទីតាំង​ការដ្ឋាន ដោយ​ពិនិត្យឃើញ​ថា​ម្ចាស់​ដី​ឈ្មោះ ចៅ ម៉ា​ដូ​នេត្រ នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​បាន​សាងសង់​អគារ​នៅលើ​ដី​របស់​ខ្លួន​ស្រប​តាម​ប្លង់​កម្មសិទ្ធិ (​វិញ្ញាបន់បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​) មិន​ប៉ះពាល់​ដី​ចំណី​ស្ទឹង​សង្កែ​ទេ និង​បាន​ចាក់​បេតុង​សាងសង់​ច្រាំង​ស្ទឹង​ទៅតាម​លំនាំ​ច្រាំង​ចាស់ មិន​មាន​ការរំលោភ​យ​ក​ស្ទឹង​ដូច​ការចោទប្រកាន់​នោះទេ​។​

​ចំពោះ​បច្ចេកទេស នៃ​ការសាងសង់ គឺ​លើកដី​ទប់​សិន​បន្ទាប់ពី​សាងសង់​រួចរាល់​បាន​កាយ​ដី​ចេញ​វិញ​អស់ហើយ មិន​មាន​ការរាំងស្ទះ​មុខទឹក ហើយ​ថែមទាំង​បាន​ចាក់​បេតុង​សាងសង់​ច្រាំង​ស្ទឹង​នៅខាងមុខ​សាលាឃុំ​អូរ​ដំបង​១ ប្រវែង​១,០០០​ម៉ែត្រ ដើម្បី​ការពារ​ការបា​ក់ដី គឺ​ចំ​មុខទឹក​បុក​ខ្លាំង​នៅ​រដូវវស្សា​ធ្វើឲ្យ​បាក់​ច្រាំង​ស្ទឹង​ជា​បន្តបន្ទាប់ ស្ទើរតែ​ធ្វើ​ចរាចរណ៍​ទៅមក​លែង​បាន​នៅលើ​ដងផ្លូវ​មុខ​សាលាឃុំ​អូរ​ដំបង​១​។​

​បច្ចុប្បន្ន​បាន​ធ្វើ​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង​២,០០០​ម៉ែត្រ​រួចរាល់ ធ្វើ​ចរាចរណ៍​ទៅមក​ងាយស្រួល​បងប្អូន​ប្រជាពលរដ្ឋ​សាទរ ។ ដូចនេះ​សកម្មភាព​ចាក់ដី​ធ្វើ​ច្រាំង​ស្ទឹង មិន​មាន​ផលប៉ះពាល់​ដល់​លំហូរ​ទឹកស្ទឹង​សង្កែ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ការពារ​យ៉ាង​រឹងមាំ​ការបាក់​ច្រាំង​ស្ទឹង​សង្កែ​ទៀតផង​។ ចំពោះ​ការចោទប្រកាន់​ថា​បុគ្គល​នេះ ឬ​បុគ្គល​នោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ដូច​ការ​ចុះផ្សាយ​លើ​បណ្តាញ​សង្គម រដ្ឋបាល​ខេត្ត​បាត់ដំបង​សូម​ច្រានចោល​ទាំងស្រុង​នៅ​ព័ត៌មាន​មិន​ពិត​ទាំងអស់នេះ​៕

Filed in: ព័ត៌មានជាតិ