ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឆក់​ទូរស័ព្ទ​ភ្លាម រត់​ឡើង​ម៉ូតូ​គេចខ្លួន​ភ្លាម ក៏​ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួន​ភ្លែត​!

ឆក់​ទូរស័ព្ទ​ភ្លាម រត់​ឡើង​ម៉ូតូ​គេចខ្លួន​ភ្លាម ក៏​ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួន​ភ្លែត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​វេលា​ម៉ោង​ប្រមាណ ០៧​និង​០០​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៣ មាន​ករណី​ឆក់​ទូរស័ព្ទដៃ​មួយ​កើតឡើង ត្រង់ចំណុច ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។ ជនរងគ្រោះ ជា​ជនជាតិ​កូរ៉េ កំពុង​ដើរ​តាមផ្លូវ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ដើរ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទដៃ​មួយ​គ្រឿង ហើយ​រត់​ឡើង​ម៉ូតូ ដែល​មាន​គ្នា​០២​នាក់​(​ប្រុស​០១ ស្រី​០១) ជិះ​គេចខ្លួន​តែម្តង តែ​ដោយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ កំពុង​ល្បាត​ក្បែរ​នោះ​ដែរ​បាន​ឃើញ ក៏​បាន​ធ្វើការ​ប្រដេញ​រហូត​ដល់​ចំណុច​ផ្លូវ​២២២​កែង​ផ្លូវ​៥៥ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ក៏​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​តែ​ម្តង​។ ជនសង្ស័យ​ទាំង​០៣​នាក់​មាន​ឈ្មោះ ៖ ១- ឈ្មោះ សាន រី​ដា (​ហៅ​ដឺ​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ២- ឈ្មោះ ទ​ក ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៣- ឈ្មោះ ផាត សារិទ្ធ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ សាន រី​ដា (​ហៅ​ដឺ​) បាន​សារភាព​ឲ្យដឹងថា ខ្លួន​គេ​ពិតជា​បានធ្វើ សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី ជនរងគ្រោះ​ជា​បរទេស ដែល​កំពុង​ដើរ​លើ​ចិញ្ចើម​ពិតមែន ដោយ​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំញៀន​អស់​រយៈពេល​០៥​ឆ្នាំ​មកហើយ​។ រីឯ​ជនសង្ស័យ​ឈ្មោះ ទ​ក ពិសិដ្ឋ បាន​សារភាព​ឲ្យដឹង​ដែរថា កន្លងមក​ខ្លួន​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​០៥​ឆ្នាំ ពី​បទ​វាយ​ប្លន់​ជនបរទេស​ផងដែរ​។

​ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ប្រគល់ឲ្យ​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ