ទាន់ហេតុការណ៍
អាជ្ញាធរខេត្តព្រៃវែង បួងសួងសុំសេចក្តីសុខដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិ យ៉ាងអង់អាចក្លាហានការពារទឹកដី==>កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស២នាក់ និងរថយន្ត១គ្រឿង បំពាក់ឧបករណ៍ផ្តាច់សេវា ផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ==>សម្រេចផ្អាកឱសថស្ថានប៊ីយូឃែរ មិនឱ្យបើកដំណើរការរយៈពេល «១ឆ្នាំ» បន្ទាប់ពីឱសថស្ថានមួយនេះ រងការរិះគន់ពីមហាជន ដោយសារមិនលក់ថ្នាំឱ្យបុរសម្នាក់ ដែលខ្វះលុយត្រឹម៥០០រៀល ហើយម្ចាស់ឱសថស្ថាន ថែមទាំងយកវីដេអូពីកាមេរ៉ាសុវត្ថិភាពអំពីសកម្មភាពបុរសនោះ==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ==>ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្តល់​អំណោយ​ជូន​ដល់​និវត្ត​ជន និង​គ្រួសារ​កងទ័ព​ជួប​ការលំបាក ៧៦​គ្រួសារ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្តល់​អំណោយ​ជូន​ដល់​និវត្ត​ជន និង​គ្រួសារ​កងទ័ព​ជួប​ការលំបាក ៧៦​គ្រួសារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣​ម្សិលមិញ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពល​តូច​ថ្មើជើង​លេខ​៥១ បាន​អញ្ជើញ​នាំយក​អំណោយ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​និវត្ត​ជន និង​គ្រួសារ​កងទ័ព ដែល​ជួប​ការលំបាក ស្ថិតនៅ​ភូមិ​ថ្ម​ដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី បានបញ្ជាក់​ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​តែងតែ​គិតគូ ដល់​សុខទុក្ខ​និវត្ត​ជន និង​គ្រួសារ​កងទ័ព​ដែល​ជួប​ការលំបាក ជាពិសេស លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជានិច្ចកាល​បាន​ផ្តល់​អំណោយ ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ជួយ​សម្រួល​ការលំបាក ផងដែរ​។ ជាក់ស្តែង និវត្តជន​និង​គ្រួសារ​កងទ័ព ចំនួន ៧៦​គ្រួសារ ទទួលបាន​អំណោយ​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុង​មួយ​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ​បរិភោគ ចំនួន ៨​មុខ និង​ថវិកា​មួយចំនួន​។​

​ក្នុងឱកាស​នោះ​ដែរ និវត្ត​ជន និង​គ្រួសារ​កងទ័ព​ទាំងអស់ ប្រកាស​គាំទ្រ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​អនាគត ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ជា​រៀង​និរន្ត​តទៅ​៕

 

Filed in: ព័ត៌មានជាតិ