ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឆក់​កាបូប​បានសម្រេច គេចខ្លួន​បាន​១០​ថ្ងៃ ចុងក្រោយ ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់បាន​ដដែល​!

ឆក់​កាបូប​បានសម្រេច គេចខ្លួន​បាន​១០​ថ្ងៃ ចុងក្រោយ ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់បាន​ដដែល​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​១០​និង​៥៧​នាទី​  មាន​ករណី​ចោរឆក់​កាបូប​មួយ​កើតឡើង តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បណ្តាលឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ធ្លាក់​ពីលើ កង់​បី (Pass App) ដែល​កំពុង​ធ្វើដំណើរ បោក​ទៅ​នឹង​ថ្នល់​គួរឲ្យ​រន្ធត់ និង​តក់ស្លុត រហូត​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម Facebook​។ តាមរយៈ​វីដេអូ​រថយន្ត ដែល​ថត​ជាប់​សកម្មភាព​ឆក់​នេះ គេ​អាច​សន្និដ្ឋានបាន​ថា ជនសង្ស័យ​ប្រហែល​មាន​គ្នា​០៦​នាក់ ជិះ​ម៉ូតូ ០៤​គ្រឿង​អម​គ្នា​ធ្វើ​សកម្មភាព​។

​អំពើ​អកុសល ពិតជា​មិន​អាច​គេចផុត​ពី​ច្បាប់​កម្មផល​មែន បើ​ទោះបីជា​ក្រុម​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច និង​គេច​ខ្លួន​រហូតដល់​ទៅ​១០​ថ្ងៃ​ហើយ​ក៏​ដោយ ហើយ​បើ​ទោះបីជា​ជនរងគ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ឬ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ក៏ដោយ តែ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រទះឃើញ​ការផ្សព្វផ្សាយ​ក្នុង​បណ្តាញ​ហ្វេ​សប៊ុក ក៏​ចាត់​វិធានកា​រណ៍​ស្រាវជ្រាវ​តាម​រក​មុខសញ្ញា​ក្រុមចោរឆក់​ទាំងនោះ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​កំណត់​មុខសញ្ញា រហូត​ឈានដល់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ មានឈ្មោះ ហូ​យ សុភ័​ក្រ អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស និង ឈ្មោះ ធឿន ចាន់​រដ្ឋា ហៅ​វុត្ថា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ក្នុង​នោះ​ជនសង្ស័យ​ឈ្មោះ ហូ​យ សុភ័​ក្រ បាន​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទ្រព្យសម្បត្តិ​មានតម្លៃ ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាច្រើន​លើក​មក​ហើយ​តាំងពី​ឆ្នាំ​២០១៩​មក និង​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន​៣​លើក​ផង​ដែរ ដោយ​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៩ ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា​(​កាប់​ទៅលើ​ជនរងគ្រោះ​ជា​សិស្សសាលា​ដូចគ្នា​), លើក​ទី​២ ក្នុង​ឆ្នាំ​២០២០ ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​, លើក​ទី​៣ ក្នុង​ឆ្នាំ​២០២១ ជាប់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ និង​លើក​ទី​៤​នេះ ខ្លួន​ចេញ​ធ្វើ​សកម្មភាព ឆក់​កាបូប​សារជាថ្មី បណ្តាលឲ្យ​ស្ត្រី​ចំណាស់ម្នាក់ ធ្លាក់​ពីលើ​កង់​បី តែ​ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ