ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​បដិសេធចោល​បណ្តឹង​របស់​គណបក្ស​ភ្លើងទៀ​ន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​បដិសេធចោល​បណ្តឹង​របស់​គណបក្ស​ភ្លើងទៀ​ន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សារ​ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​បដិសេធចោល​បណ្តឹងតវ៉ា​របស់​គណ​បក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​បាន​អះអាងថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​សំខាន់​ចំនួន​ពីរ​គឺ​៖ (​ទី​១)-​គោលការណ៍​នៃ​ការបកស្រាយ​ច្បាប់ ដោយ​ម៉ឺងម៉ាត់​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ (​ច្បាប់ គឺជា​ច្បាប់ ហើយ​ច្បាប់ ត្រូវតែ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​) និង​(​ទី​២)-​គោលការណ៍​ស្មើភាព​គ្នា​រវាង​គ្រប់​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ​ចំពោះ​មុខ​ច្បាប់​។​

​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​នីតិរដ្ឋ ដែល​ជា​គ្រឹះ​សម្រាប់​ធានា​ដល់​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម របស់​ប្រទេសជាតិ​សម្រាប់​រយៈពេល​យូរអង្វែង​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បដិសេធចោល​បណ្តឹង​របស់​បក្ស​ភ្លើងទៀន និង​បក្ស​មហា​សាមគ្គី​ជាតិខ្មែរ ជុំវិញ​ការមិន​ចុះ​បញ្ជី​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង​ក្រោយ​បើក​កិច្ចប្រជុំ ដឹកនាំ​ដោយ​លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៉ឹម ឈុនលឹម នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់​ថា បន្ទាប់​ពី​ប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញ​ចាត់ទុក​បណ្តឹង​ទាំងពីរ​នេះ ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល​ដោយ​ខុស​នឹង​គតិ​ច្បាប់​។​

​សូមជម្រាបថា ថ្មីៗ​នេះ គ​.​ជ​.​ប បាន​ចេញ​សេចក្តីសម្រេច បដិសេធ​ការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​គណបក្ស​ភ្លើងទៀន ក្រោម​ហេតុផល​គណបក្ស​ទាំងពីរ​នេះ មិន​បាន​បំពេញ​ឱ្យ​គ្រប់​លក្ខខណ្ឌ​តម្រូវ នៃ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​ដោយឡែក​គណបក្សនយោបាយ​ចំនួន​១៨ ត្រូវបាន គ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ សម្រាប់​ការជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ បន្ទាប់​ពី​គណបក្ស​ទាំងនោះ​បំពេញ​គ្រប់​លក្ខខណ្ឌ នៃ​ច្បាប់​បោះឆ្នោត​៕

Filed in: ព័ត៌មានជាតិ