ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ដ​ចូលរួម​ការពារ​សន្ដិសុខ រក្សា​សណ្ដាប់ធ្នាប់ ការប្រកួត​កីឡា​ស៉ី​ហ្គេម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ដ​ចូលរួម​ការពារ​សន្ដិសុខ រក្សា​សណ្ដាប់ធ្នាប់ ការប្រកួត​កីឡា​ស៉ី​ហ្គេម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាននិងកំពុង​បន្ដសកម្មភាព​ចូលរួម​ការពារ​សន្ដិសុខ រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព សម្រាប់​ការប្រកួត​កីឡា​ស៉ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ផ្សេងទៀត​។​

​ការប្រកួត​កីឡា​ស៉ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ បាននិងកំពុង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​មិន​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ ខណៈ​ក្រុម​កីឡាករ កីឡា​ការិនី បណ្ដា​ប្រទេស​នានា រួម​ទាំង​កម្ពុជា​ដែរ​នោះ កំពុងតែ​សស្រាក់សស្រាំ​ប្រកួត​ដណ្ដើម​មេដាយ​រៀងៗ​ខ្លួន​។​

​យោង​តាម​លទ្ធផល​ផ្លូវការ​របស់ SeaGames 2023 បង្ហាញ​ឲ្យដឹងថា គិត​ត្រឹម​ម៉ោង​៦៖៣០​នាទី​ល្ងាច ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ កម្ពុជា​ឈរ​លេខ​រៀង​ទី​៣ បន្ទាប់​ពី​វៀតណាម និង​ថៃ ដោយ​មាន​មេដាយ​សរុប​ចំនួន ១៨២​គ្រឿង ក្នុងនោះ​មេដាយមាស ៥៨​គ្រឿង​, មេដាយប្រាក់​ចំនួន ៥០​គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន ៧៤​គ្រឿង​៕​

Filed in: ព័ត៌មានជាតិ