ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

លោក​វរ​ស​នីយ៍ឯក​ព្រុំ​សំណាង​អធិការនគរបា​ល​ស្រុក​កៀនស្វាយ​ដឹកនាំ​កម្លាំង​បង្ក្រាប​ករណី​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ម្នាក់​មាន​ដី​ការចាប់ខ្លួន

លោក​វរ​ស​នីយ៍ឯក​ព្រុំ​សំណាង​អធិការនគរបា​ល​ស្រុក​កៀនស្វាយ​ដឹកនាំ​កម្លាំង​បង្ក្រាប​ករណី​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ម្នាក់​មាន​ដី​ការចាប់ខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កណ្តាល ៖ ថ្ងៃទី​៥​ខែ​ឧសភា​ឆ្នាំ​២០២៣​វេលា​ម៉ោង​១២.៣៥​នាទី ចំណុច​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជន​សង្ស័យៈ ០២​នាក់​ប្រុស​១/​ឈ្មោះ​អុល​ចាន់ថន​(​បាវ​)​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ មិន​ពិត​មាន​ទីលំនៅ​ភូមិ​ពពាលខែ​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​មាន​ដីការ​បង្គាប់​អោយ​ចាប់​ចាប់ខ្លួន លេខ​០៩៩​ដកប​ចខ /២៣​ចុះ​ថ្ងៃ​ទី ០១/០២/២០២៣ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល​មាន​សារធាតុ​ញៀន​(​ធ្លាប់​ជាប់​ពន្ធនាគារ ៣​ឆ្នាំ​) (​ឃាត់ខ្លួន​)(​ដកហូត​បាន​ថ្នាំញៀន​ចំនួន ១០​កញ្ចប់​ធំ​០៤ មធ្យម​០៦)
២/​ឈ្មោះ​យូ ផា​រី ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​មាន​សារធាតុ​ញៀន (​ធ្លាប់​ជាប់​ពន្ធនាគា​)(​ឃាត់ខ្លួន​) (​ដកហូត​ថ្នាំញៀន​ចំនួន​០២​កញ្ចប់ (​ធំ​០១​មធ្យម​០១) ។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖
១-​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្សយ័​ជា​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់ (​ធំ​០៥​មធ្យម​០៧)
២-​សម្ភា​រះ​ប្រើប្រាស់​វុ​ិ​ច​ខ្ចប់​ថ្នាំញៀន​មួយចំនួន ។​
៣-​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១
៤- ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក scopy ព​ណ័ស​ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ​១HV ៥២៥២(​ជា​របស់​ប្អូន​ដែល​ជន​សង្សយ័​ខ្ចី​មក​ទិញ​ថ្នាំញៀន​)
៥-​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ​ចំនួន​០៣ ( ភ្នំពេញ​១C ៣០០៥.​ភ្នំពេញ ១HN ០១៧៩. ភ្នំពេញ ១C ០៥០៣ )
​សមត្ថកិច្ច​បានឲ្យដឹងថា​!​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ដោយ​ទទួល​ពត៍​មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា​មាន​សកម្មភាព​ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ដើម​ឬ​ស្សី​ក្រោយ​ផ្ទះ​ឈ្មោះ​យូ ផា​រី​ភេទ​ប្រុស ស្ថិតនៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។
​ក្រោយពី​ទទួល​ព័ត៍មាន​បាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍ន​រគ​បាល​រដ្ឋបាល​ភូមិធំ​សហការណ៍​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ដឹកនាំ​ដោយ​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់​១-​ឈ្មោះ យូ​ផា​រី​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិន​ពិត​មាន​ទីលំនៅ ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ហើយ​ដកហូត​វត្ថុតាង​បាន​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​សង្សយ័​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​(​ធំ​០១ មធ្យម​០១)​និង​សំភា​រះ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ក្រោយ​ឆែកឆេរ​រួច សមត្ថកិច្ច​បាន​យក​ជនសង្ស័យ​មក​សួរនាំ​នៅ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ យូ​ផា​រី​ភេទ​ប្រុស បាន​សារភាព​ថា ថ្នាំញៀន ដែល​សមត្ថកិច្ច​ដកហូត​បាន​ចំនួន​០២​កញ្ចប់ ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន​ហើយ​ថ្នាំញៀន​នេះ​គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ អុល​ចាន់ថន​អាយុ ៣៧​ឆ្នាំ​ក្នុង​តំលៃ​៦០០០០០ រៀល (​ហុកសិប​ម៉ឺន​រៀល​) ដើម្បី​យក​មក​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ​ទុក​លក់​បន្ត​។
​ក្រោយ​បាន​ចំលើយសារភាព របស់​ឈ្មោះ​យូ​ផា​រី ភេទ​ប្រុស សមត្ថកិច្ច​បាន​បន្ត​និតិ​វិធី​ទៅ​ឃាត់ខ្លួន ឈ្មោះ​អុល​ចាន់ថន​(​បាវ​)​នៅ​ចំណុច​ភូមិ​ជ្រោយ​អំពិល​សង្កាត់​ក្បាល​កោះ​ខណ្ឌ័​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​ថែម​ទៀត​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ១០​កញ្ចប់​(​ធំ​០៤ មធ្យម​០៦) បន្ថែមទៀត ។​

​ក្រោយមក​សមត្ថកិច្ច​ក៍​បន្តទៅ​ឆែកឆេរ​នៅ​បន្ទប់​ជួល​របស់​ឈ្មោះ អុល​ចាន់ថន​(​បាវ​) ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ដកហូត​បាន​សំភា​រះ​វេច​ខ្ចប់​ថ្នាំញៀន​មួ​យ​និង​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ​ចំនួន​០៣ ក្រោយ​ឆែកឆេរ​រួច សមត្ថកិច្ច​ក៍​បាន​នាំ​ខ្លួន​ឈ្មោះ​អុល​ចាន់ថន​(​បាវ​)​មក​ផ្នែក​ប្រឆាំង​គ្រឿង​ដើម្បី​សួរនាំ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ អុល​ចាន់ថន​(​បាវ​) បាន​សារភាព​ថា ថ្នាំញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន​គឺ​ជា​របស់​ខ្លួន​ប្រាកដ​មែន​គឺ​ទិញ​ឈ្មោះ ភ័ស ភេទ​ប្រុស​នៅ​ចំការ​ដូង​ក្រុងភ្នំពេញ តំលៃ​១០០០$ (​មួយ​ពាន់​ដុល្លា ) ហើយ​ឈ្មោះ អុល ចាន់ថន ( បាវ​) សារភាព​បន្ថែមទៀតថា​ខ្លួន​ធ្លាប់​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ភ​ស័ ភេទ​ប្រុស ចំនួន​២០​ដង​មក​ហើយ​ដោយ​ក្នុង​ម្តងៗ​ចំនួន​៥០០$(​ប្រាំ​រយ​ដុល្លារ​) ទៅ ១០០០$(​មួយ​ពាន់​ដុល្លា​) ​ក្រោយ​សួរ​នាំ​រួច​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់ ៕​

Filed in: ព័ត៌មានជាតិ