ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្ដម វេង សាខុន និង​លោកជំទាវ ម៉ក់ ស៊ីថា បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣

ឯកឧត្ដម វេង សាខុន និង​លោកជំទាវ ម៉ក់ ស៊ីថា បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្ដម វេង សាខុន និង​លោកជំទាវ ម៉ក់ ស៊ីថា បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ​អាមេរិក បាន​បរិច្ចាគ​ថវិកា​ចំនួន ៥​លាន​រៀល ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម វេង សាខុន និង​លោកជំទាវ ម៉ក់ ស៊ីថា តែងតែ​ចូលរួម​បរិច្ចាគ​ថវិកា​ជា​រៀងរាល់ឆ្នាំ ជាមួយ​កាកបាទក្រហមកម្ពុជា​ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ហើយ​ក៏​តែងតែបាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​យុទ្ធនាការ​ផ្សេងៗ របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត​។​

​សូមជម្រាបថា សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​បរិច្ចាគ​ថវិកា ជូន​កាកបាទ​ក្រហម​ក្រហម​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣ ដើម្បី​ឱ្យ​សមាគម​ជាតិ​មួយ​នេះ​មាន​ធនធាន​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​។​

​សូម​អញ្ជើញ​ទៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ឬ​សូម​វេរ​ចូល​គណនី​ធនាគារ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ដែល​មាន​លេខ​គណនី​ដូចខាងក្រោម​៖
* ប្រាក់រៀល​៖ 100004348127
* ប្រាក់​ដុល្លារ​អាមេរិក​៖ 300001709996
​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំ​កាត់ (ABA)៖
* គណនី​ឈ្មោះ​៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY
* គណនី​ប្រាក់​រៀល​៖ 180 255 333
* គណនី​ប្រាក់​ដុល្លារ​អាមេរិក​៖ 180 255 168
​ចំពោះ​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​៖
* លោកជំទាវ ពុំ ចន្ទី​នី លេខ​ទូរស័ព្ទ​៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារី​សោ​ភ័គ លេខ​ទូរស័ព្ទ​៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេ​លីត លេខ​ទូរស័ព្ទ​៖ ០១៧ ២៤៨ ៨៨៨

Filed in: ព័ត៌មានជាតិ