ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន និង​លោកជំទាវ​បាន ស្រីមុំ បាន​ផ្តល់​ផ្លូវ​បេតុង​មួយ​ខ្សែ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន និង​លោកជំទាវ​បាន ស្រីមុំ បាន​ផ្តល់​ផ្លូវ​បេតុង​មួយ​ខ្សែ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​ ​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ ប្រវែង​៥៣៦​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់ ០.១៥​ម៉ែត្រ​។ ក្នុង​ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ លោក​-​លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ការិយាល័យ អង្គភាព​ជុំវិញ​ស្រុក មន្ត្រីរាជការ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៣០០​នាក់ ។​

​ថ្លែង​ក្នុង​ពិធី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​នាំ​បណ្តាំ​សួរសុខទុក្ខ និង​ក្តី​នឹករលឹ​កជូន​ពុក​ម៉ែ​បងប្អូន​ផង​ដែរ ។​

​ឯកឧត្តម​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​ជោ បាន​ខិតខំ​យកចិត្តទុកដាក់ អភិវឌ្ឍ​ប្រទេស ធ្វើឱ្យ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាក់ស្ដែង​ក្នុង​ខេត្ត​ប៉ៃលិន​របស់​យើង​បាន​ប្រែក្លាយ មុខមាត់​ថ្មី តាមរយៈ​ការអភិវឌ្ឍ​ឥត​ឈប់ ដោយ​ផ្ដោត​យ៉ាង​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំនប់ ប្រព័ន្ធធារាសាស្ត្រ បណ្តាញ​អគ្គិសនី ទឹកស្អាត ការកែលម្អ​សួន​សាធារណៈ ផ្លូវលំ សំណង់​អគារ ផ្លូវ​ក្រាល​កៅស៊ូ បេតុង ពង្រីក​តំបន់​កំសាន្ត ពង្រឹង​លើ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ការផ្តល់សេវា​សាធារណៈ​គ្រប់​ស្ថាប័នរដ្ឋ ជា​ពិសេស​ពេល​ប្រជាពលរដ្ឋ ជួប​ទុក្ខលំបាក​នៅ​ទីកន្លែង​ណា​មាន​លោកជំទាវ​អភិបាលខេត្ត​នៅ​ទីនោះ​ដើម្បី​ជួយសង្គ្រោះ​បងប្អូន ពុក ម៉ែ មិន​ថា​ជិត ឬ​ឆ្ងាយ ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​នោះទេ ហើយ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ដែល​យើងទាំងអស់គ្នា​មិនអាច បំភ្លេចបាន គឺ​ការកែសម្រួល​ព្រំប្រទល់​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោកជំទាវ​ជា​អភិបាលខេត្ត ស្រុក​សាលា​ក្រៅ បាន​ទទួល​ភូមិ​ចំនួន​៣ ពី​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្នុងចំណោម​ភូមិ​ទាំង​បី​នោះ គឺ​មាន​ភូមិ​កំពង់ចម្លង​ក្រោម​នេះ​ផង​ដែរ​។​

​យោងតាម​របាយការណ៍ លោក សៀ សុខុម អភិបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង មួយ​ខ្សែ​ដែលមាន បណ្ដោយ​ប្រវែង ៥០០០​ម៉ែត្រ ទទឹង​ប្រវែង ៥​ម៉ែត្រ កម្រាស់ ០.១៥​ម៉ែត្រ ជា​ថវិកា​ផ្ទាល់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៉ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ។​

Filed in: ព័ត៌មានជាតិ