ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​គោរព​ជូនពរ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ជា នាយ​ឧត្តមសេនីយ៍​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​គោរព​ជូនពរ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ជា នាយ​ឧត្តមសេនីយ៍​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ សូម​គោរព​ជូនពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ដែល​ទើបតែ​ទទួលបាន​ការបំពាក់​ឋានន្តរស័ក្តិ​ជា «​នាយ​ឧត្តមសេនីយ៍​» ។​

​ពិធី​បំពាក់​ឋានន្តរស័ក្តិ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ នា​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ ។​
​ការដំឡើង ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍​» នេះ​គឺ​ពិតជា​ស័ក្តិសម​នឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និង​ការលះបង់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បានរ​បស់ ឯកឧត្តម​បណ្ឌិត ក្នុង​ការចូលរួម​អភិវឌ្ឍ និង​ពង្រឹង​សមត្ថភាព​កង យោធពលខេមរភូមិន្ទ ក៏ដូចជា​ចូលរួម​ថែរក្សា​ការពារ និង​អភិវឌ្ឍ​ជាតិ​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា និង​មានកេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​បន្តបន្ទាប់​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​ការកោតសរសើរ និង​អរគុណ​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ ឯកឧត្តម​បណ្ឌិត ក្នុង​ការការពារ​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក បច្ចុប្បន្ន និង​សម្រាប់​ថ្ងៃ​អនាគត និង​សូម​បង្ហាញ​ជំហរ​គាំទ្រ​ឯកឧត្ត ម​បណ្ឌិត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​ផងដែរ​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ បវរ​មហាប្រសើរ ជូន ឯកឧត្តម​បណ្ឌិត ឱ្យ​ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុង​ការបន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅ​រក​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សូម ឯកឧត្តម​បណ្ឌិត និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ប្រកប​ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ «​នាយ​ឧត្តមសេនីយ៍​» ជូន​ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧត្តមសេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ​៕

​

Filed in: ព័ត៌មានជាតិ