ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​សហការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៦ នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ​លំនៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ! ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​ហើយ​

សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​សហការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៦ នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ​លំនៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ! ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ផង់ សុភាព ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង មានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១១ ខែ មេសា ឆ្នាំ ២០២៣ វេលា​ម៉ោង ១១:០៦ នាទី នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក កោ ស៊ុន​កាំ​ង ជា​នាយការិយាល័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ឃាតកម្ម ( ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​សម្លាប់ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៦ នាក់ មកកាន់​ស្នងការដ្ឋាន ។

1️⃣ ឈ្មោះ វុ​ធ សួ​ខ​សួស្តី ហៅ សល់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​អន្លង់​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។ ( ជា​ជនដៃដល់ )
2️⃣ ឈ្មោះ ឡុង ស្រី​ចើត ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្បាល​ឡាន ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។ ( ជា​បក្សពួក )
3️⃣ ឈ្មោះ កៅ លី​គួ ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ ភូមិ​បោស​ឡោក ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។ ( ជា​បក្សពួក )
4️⃣ ឈ្មោះ កែវ ឡេង​ហាក់ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ស្បែក​ក​ប្រេីស ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។ កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន ( ជា​បក្សពួក )
5️⃣ ឈ្មោះ លឹម គឹម​ថុង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​អន្លង់​ស្តី ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ( ជា​បក្សពួក )
6️⃣ ឈ្មោះ ស៊ី សំ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ ភូមិ​សៀម ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។ កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ឃាត់ខ្លួន ( ជា​បក្សពួក )

​ឆ្លង​តាម​ការ​សួរ​យក​ចម្លើយ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា “​ពួកខ្លួន បាន​ប្រើប្រាស់​កាំភ្លើង​ខ្លី បាញ់​ទៅលើ​ជនរងគ្រោះ នៅ​ចំណុច​កើតហេតុ​ខាងលើ ប្រាកដ​មែន ” ។​

​កាលពី​ថ្ងៃ​ទី ០៩ ខែ មេសា ឆ្នាំ ២០២៣ វេលា​ម៉ោង ១២:៣៥ នាទី នៅ​ចំណុច​ក្រុមទី ៦១ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ជនសង្ស័យ​ទាំង​០៦ នាក់​ខាងលើ បាន​ចូលរួម​ធ្វើ​សកម្មភាព បាញ់​សម្លាប់​ជនរងគ្រោះ ឈ្មោះ រឿង ប៉ូ​ឡូ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បណ្តាលឱ្យ​រងរបួស ០១ គ្រាប់ ត្រូវ​ត្រង់​ទ្រូង​ខាងឆ្វេង ( ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ) ។

???? វត្ថុតាង​ដកហូត​រួមមាន
– អាវុធខ្លី ០១ ដើម​
– ម៉ូតូ​ចំនួន ០៥ គ្រឿង​

​បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុងធ្វើការ កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​

Filed in: ព័ត៌មានជាតិ