ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បុគ្គល​ដែល​បាន​លើក​ឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មក​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ ហៅចូល​បំភ្លឺ​និង​អប់រំ​ណែនាំ​ហើយ​!

បុគ្គល​ដែល​បាន​លើក​ឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មក​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ ហៅចូល​បំភ្លឺ​និង​អប់រំ​ណែនាំ​ហើយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាប់ពី​បាន​ផ្ទុះ​ការចែករំលែក​នូវ​ព័ត៌មាន​នា​យប់​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​សារព័ត៌មាន បាន​លើកឡើង​ថា “​ត្រូវ​គេ​ឲ្យ​ខុស ហើយ​ដេញ​ឲ្យទៅ​សុំទោស​ម្ចាស់​រថយន្ត​ថែម​ទៀត បាន​ត្រឹម​ទៅ​ដេក​យំ ទាំង​មិន​អស់ចិត្ត​” និង​បញ្ជាក់បន្ថែម​ថា “​មិត្ត​ភ័ក្តិ​ខាង​ម្ចាស់​រថយន្ត និយាយថា បើ​ខាង​ម៉ូតូ​មិន​ព្រម​ទទួលខុស​ទេ ឲ្យ​យក​ទៅ​ស្នងការ ហើយ​តេ​ហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅ​ដោះស្រាយ​” ស្រាប់តែ​ឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះ​វិញ បានបញ្ជាក់​តប​ថា រូប​គាត់​ពុំ​បាន​ស្គាល់ អ្នក​និយាយ​ឈ្មោះ​គាត់​ខាងលើ​នេះ​ទេ ហើយ​ឯកឧត្តម ក៏​បានឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បុគ្គល ដែល​យក​ឈ្មោះ​គាត់ ទៅ​និយាយ​នោះ​ទាំង​យប់ ដើម្បីឲ្យ​ធ្វើការ​បំភ្លឺ រហូតដល់​ព្រឹក​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ បុគ្គល​ខាងលើ ត្រូវបាន កម្លាំង​ការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហៅចូល​បំភ្លឺ​បានសម្រេច​។​

 

​តាម​ការបំភ្លឺ​រប​ស់បុ​គ្គល​ខាងលើ ដែល​មានឈ្មោះ​ថា ពន្លក ហៅ​បារាំង ជា​ម្ចាស់​ភោជនីយដ្ឋាន ឋានសួគ៌​ក្រោម​មេឃ បាន​លើកឡើង​ថា រូប​ខ្លួន​មិន​ធ្លាប់​ស្គាល់​និង​មិន​ធ្លាប់​ជួប ឯកឧត្តម រ័ត្ន ស្រ៊ាង ទេ គ្រាន់តែ​ដឹងថា ឯកឧត្តម រ័ត្ន ស្រ៊ាង ជា​បុគ្គល​មួយ​ដែល​ល្បី ដែល​ជួយ​ប្រជាជន​ច្រើន បង្ក្រាប​ឧក្រិដ្ឋជន​ធំៗ ទើប​ខ្លួន​នឹកឃើញ​លើក​ឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មក​និយាយ ដើម្បី​ឲ្យ​រឿងគ្រោះថ្នាក់​ចរាចរណ៍​នេះ ឆាប់​បាន​បញ្ចប់ កុំ​ឲ្យ​វែងឆ្ងាយ ក្លាយ​ជា​ការ​ជ្រុលជ្រោះ​និយាយ​ប៉ះពាល់​ដល់ កិត្តិយស ឯកឧត្តម រ័ត្ន ស្រ៊ាង ដែល​មាន​អាយុ​អាច​ស្មើនឹង​ឪពុក​ខ្លួន ហើយ​ខ្លួន ក៏​បាន​ធ្វើ​ការសុំ​អភ័យទោស ពី​ឯកឧត្តម ផងដែរ​។​

​បុគ្គល​រូបនេះ បាន​បញ្ជាក់បន្ថែម​ថា ជាក់ស្តែង​រឿង​របស់​មិត្ត​ភ័ក្តិ​គាត់ គឺ​បាន​បញ្ចប់​នៅ​យប់​ថ្ងៃទី​០៥​រួចទៅហើយ ដោយ​មនោសញ្ចេតនា​យោគយល់​គ្នា ក្នុង​នោះ​ក្រុម​ខ្លួន បាន​ផ្តល់​ទឹក ប្រាក់​២០​ដុល្លារ ឲ្យទៅ​ភាគី​ខាង​ម៉ូតូ ដើម្បី​ទុក​ទិញ​ថ្នាំ​លេប និង​បាន​ឲ្យ​លេខ​ទូរស័ព្ទ ទុក​សម្រាប់​ទាក់ទង​គ្នា​ផង​ដែរ ហើយ​ព្រឹក​ឡើង ភាគី​ខាង​ម៉ូតូ បាន​យក​ម៉ូតូ​ទៅ​ធ្វើ អស់​១៤០​ដុល្លារ ក្រុម​ខ្លួន​ក៏បាន​ផ្តល់​ជូន​ប្រាក់​បន្ថែម​មួយចំនួន​ទៀត ពេល​នោះ​ភាគី​ខាង​ម៉ូតូ​ក៏​បាន​ធ្វើការ​អរគុណ​ក្រុម​ខ្លួន ទាំង​សប្បាយចិត្ត ស្រាប់តែ​រំលង​បាន​មួយ​ថ្ងៃ បែរ​ជា​រឿង​នេះ​ក៏​បាន​ផ្ទុះ​ខ្លាំង​ឡើង​វិញ​។ ហើយ​ខ្លួន​ក៏​បាន​សារភាព​ទទួលកំហុស ធ្វើការ​សុំទោស ឯកឧត្តម រ័ត្ន ស្រ៊ាង និង​បាន​សំណូមពរ ដល់​បងៗ​សារព័ត៌មាន បើសិន​មាន​រឿង​តូច​ល្មៗ សូម​បងៗ​គួរតែ​គិត​ដល់​កិត្តិយស និង​កេរ្ត៍​ឈ្មោះ គេ​ផង​៕

Filed in: ព័ត៌មានជាតិ