ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា ក្នុង​គ្រា​លំបាក​” ជា​តម្លៃ​ស្នូល​ក្នុង​ក្រុម អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា ក្នុង​គ្រា​លំបាក​” ជា​តម្លៃ​ស្នូល​ក្នុង​ក្រុម អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្នុង​រយៈកាល​ជិត​១០​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០​មួយក្រុម ដែល​ផ្តួចផ្តើម​ប្រមូលផ្តុំ​ឡើង​តាមរយៈ​ចងក្រង​ក្រុម ក្នុង​ប្រព័ន្ធ​WhatsApp និង Telegram ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ធ្វើ​សកម្មភាព​ជា​គំរូ​ល្អៗ​ជាច្រើន ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ជួយ​កសាង​សមិទ្ធិផល​ក្នុង​សាលា ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ និង​តែង​ប្រារព្ធ​ពិធី​ដឹងគុណ​លោកគ្រូ​អ្នកគ្រូ​ជា​រៀងរាល់ឆ្នាំ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​លើកឡើង​ថា ការប្រមូលផ្តុំ​បង្កើតជា​ក្រុម​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​នេះ គឺ​ក្នុង​គោលបំណង រំឭក​នូវ​អនុស្សាវរីយ៍​ចាស់ៗ​ដែល​ធ្លាប់​មាន​ជាមួយគ្នា និង​ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក នៅពេល​ដឹងថា​មាន​មិត្ត​ណា​ជួប​ការលំបាក​ហើយ​ខ្វះ​លទ្ធភាព ម្នាក់ៗ​ក្នុង​ក្រុម​តែង​រួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​មិត្ត​ដើម្បី​ដោះស្រាយ​ការលំបាក ដោយឡែក​ចំពោះ អតីត​លោកគ្រូ​អ្នកគ្រូ គឺ​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ក្នុង​វ័យ​បច្ឆិម​មួយក្រុម​នេះ តែងតែ​យកចិត្តទុកដាក់ ជួយ​ដោយ​ស្មើភាព​គ្នា ប្រកបដោយ​មនោសញ្ចេតនា​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដោយ​មិន​គិត​ថា​ពួកគាត់​មានលទ្ធភាព​ឬ​មិន​មាន​លទ្ធភាព​នោះ​ឡើយ ហើយ​កាយវិកា​ទាំងនេះ គឺ​តែងតែ​ធ្វើ​ជាប់​ជាប្រចាំ មក​ជិត​១០​ឆ្នាំ​ហើយ ស្រប​តាម​ពាក្យស្លោក​ក្រុម​ដែល​បង្កើតឡើង​រួម​គ្នា​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​” ដែល​ពាក្យស្លោក​នេះ​ត្រូវបាន​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ទុកថា​គឺជា​តម្លៃ​ស្នូល​របស់​ក្រុម​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០​។

​ចុងក្រោយ​នេះ មាន​មិត្ត​ម្នាក់​ឈ្មោះ កង ចំរើន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ជា​ច្រើន​សា ត្រូវបាន​មិត្តភក្តិ​រួម​ជំនាន់ នាំគ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន សរុប​បាន ជាង​១​ម៉ឺន​ដុល្លារ និង​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​បាន​ធូរស្បើយ តែ​ចុងក្រោយ នៅ​ដើមខែ​មីនា​ឆ្នាំ​២០២៣​នេះ ក៏​ស្រាប់តែ​ជំងឺ លោក កង ចំរើន ងើប​ឡើងវិញ​ខ្លាំង ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូន​រថយន្ត​សង្គ្រោះបន្ទាន់ ទៅ​ទទួល​យក​រូប​លោក យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ក្រោម​ការជួយ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​អស់​ជិត​១​ខែ និង​មាន​ការធានា​ទាំងស្រុង​លើ​ការខ្វះខាត​ផ្សេងៗ​ពី​ក្រុម​អតីត​មិត្ត​រួម​ជំនាន់ តែ​ក៏​នៅ​មិន​អាច​ជួយសង្គ្រោះ​ជីវិត​លោក បានឡើយ ដោយ​លោក​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៣ ហើយ​ពិធី​បុណ្យសព​លោក ត្រូវបាន​រៀបចំ​ធ្វើឡើង​ក្រោម​ការ​រ៉ាប់រង​ចំណាយ​ទាំងស្រុង​ពី​សំណាក់​អតីត​មិត្ត​រួម​ជំនាន់ ហើយ​នឹង​បន្ត​រ៉ាប់រង រហូត​ដល់​បុណ្យ​៧​ថ្ងៃ ឲ្យ​ចប់​រួចរាល់​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ