ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

នាំខ្លួន​ជនសង្ស័យ ចំនួន ០៥ នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

នាំខ្លួន​ជនសង្ស័យ ចំនួន ០៥ នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៤ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ២២:៥០ នាទី នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អធិការ និង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ យុ​ត តុង​ហូ ជា​អធិការ ចុះ​ប្រតិបត្តិការ បង្ក្រាប ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​កាំបិត​កាប់​យក​ស្លាក​លេខ​ម៉ូតូ និង ទូរស័ព្ទដៃ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៥ នាក់ មកកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ ។

1️⃣ ឈ្មោះ សឿ​ប ម៉េង​សឺ ហៅ សឺ ធំ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ ម៉េង សឺ ហៅ សឺ តូច ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ អឿង រ៉ា​វីត ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បល្ល័ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
4️⃣ ឈ្មោះ យឹម ដា​រ៉េ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
5️⃣ ឈ្មោះ នឿត ប្រុស​វីត ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ក្រោយពី​សមត្ថកិច្ច​យើង​ធ្វើការ​សាកសួរ​រួច​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ១២:៤១ នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៣ នាក់​ទៀត មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។

1️⃣ ឈ្មោះ ឆៃ សុធា ហៅ អេ​ន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បល្ល័ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ ម៉ឹង សីហា ហៅ ប៉ែត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹ​ក ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

???? តាម​ចម្លេីយសារភាព​រប​ស់​ជនសង្ស័យ​ទាំង ០៨ នាក់​ខាងលើ បាន​ឆ្លេី​យ​សារភាពថា កាលពី​ថ្ងៃ​ទី ១៣ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ប្រហែល ០១:១០ នាទី រំលង​អាធ្រា​ត្រ នៅ​ចំណុច​ជិត​ផ្សារ​វត្ត​តា​មិម ស្ថិតនៅក្នុង​ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រុម​ជនសង្ស័យ​ខាងលេ​ី បាន​ធ្វេី​សកម្មភាព ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលេី​ជនរងគ្រោះ​ឈ្មោះ ចាន់ សុខ​លីម ហៅ ចិន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង រួច​យក​ស្លាក​លេខ​ម៉ូតូ និង ទូរស័ព្ទដៃ របស់​ជនរងគ្រោះ​ហេ​ី​យ​រត់គេចខ្លួន​បាត់​រហូត​ដល់​ថ្ងៃ​ខែ​ខាងលើ​ទើប​កម្លាំង​យើង​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ទាំង​០៨ នាក់​មក​ធ្វើការ​តាម​នីតិវិធី ។

????​វត្ថុតាង​ដកហូត​រួមមាន ៖
– កាំបិត ចំនួន ០៧ ដេ​ី​ម
– ស្លាក​លេខ​ម៉ូតូ ចំនួន ០១ ដែល​មាន​លេខ ភ្នំពេញ 1JK-4582 ដែល​ជា​របស់​ជនរងគ្រោះ
– ទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌ បៃតង ចំនួន ០១ គ្រឿង ដែល​ជា​របស់​ជនរងគ្រោះ
– ម៉ូតូ ចំនួន ០៤ គ្រឿង

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វេីការ​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ