ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​លោកស្រី​បណ្ឌិត ម៉ែន សំអន អំពាវនាវ​ឱ្យ​ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព និង​សមិទ្ធផល ៧ មករា

​លោកស្រី​បណ្ឌិត ម៉ែន សំអន អំពាវនាវ​ឱ្យ​ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព និង​សមិទ្ធផល ៧ មករា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ស្ត្រី​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល​សន្តិភាព និង​សមិទ្ធផល ៧ មករា ដែល​សម្រេចបាន​យ៉ាង​លំបាក​បំផុត​ដោយ​ខ្មែរ​ខ្លួនឯង​នេះ​ឱ្យបាន ដេ​ី​ម្បី​ចូលរួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​, ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​សមិទ្ធផល​របស់​គ​ណ​បក្ស​សម្រេចបាន​, ត្រូវធ្វេី​អំពេី​ល្អ និង​បម្រេ​ី​សេវាសាធារណៈ​ឱ្យបាន​ល្អ​ជូន​ប្រជាពល​រដ្ឋ និង​មិន​ត្រូវ​សប្បាយ​នឹង​សន្តិភាព ហេ​ី​យ​ភ្លេច​ថែរក្សា​សន្តិភាព​នោះទេ​។​

​ការអំពាវនាវ​បែប​នេះ​របស់​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ស្ត្រី ជា​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ទូទាំង​ប្រទេស ដែល​មាន​សមាជិក​ចូលរួម​ចំនួន ២៨៧​នាក់ និង​អបអរសាទរ​ខួប​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨​មីនា ២០២៣ ក្រោម​មូលបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌីជីថល​» នៅ​វិមាន ៧​មករា នារ​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៣​នេះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ការ​នឹករលឹក​ពី​សំណាក់​សម្តេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​សមាជិក​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏​បាន​កោត​ស​សើរ​ដល់​ស្ត្រី​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ និង​ទទួលបាន​គួរ​ជាទី​មោទនៈ​។ តាមរយៈ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ដោយ​ទទួល​បាន​ការ​គា​ទ្រំ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។ ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នេះ កាន់តែ​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា​ប្រជាជន​កម្ពុជា​ត្រូវការ​ចាំបាច់​នូវ​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នៅ​ថ្នាក់​ជាតិ ទាំង​នៅ​ថ្នាក់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់​។​

​ដោយឡែក​នៅ​ក្នុង​ថ្ងៃនេះ​ផងដែរ ក៏​មាន​វត្តមាន​របស់​លោក​ស្ត្រី​ជា​មេឃុំ ៥​អាណ​តិ ចំនួន​៩​រូប បាន​ចូលរួម​ផងដែរ​។ តាមរយៈ​ការបំពេញ​ការងារ​ក្នុង​៥​អាណត្តិ​នេះ ក៏​បាន​បង្ហាញថា ស្ត្រី​ខ្មែរ​នៅតែ​រក្សាបាន​នូវ​កិត្យានុភាព​គ្រប់​សម័យកាល​រួមមាន​ទី​១៖ លោកស្រី ប្រាក់ ម៉ាលី​, ទី​២៖ លោកស្រី តៅ ម​ន្ថា​, ទី​៣៖ លោកស្រី ប៉ែន អ៉ិន​, ទី​៤៖ លោកស្រី ទេព សោ​មុន្នី​, ទី​៥៖ លោកស្រី ឮ ចិន្តា​, ទី​៦៖ លោកស្រី ហៀ​ង សុផល​, ទី​៧៖ លោកស្រី សោម សុខុម​, ទី​៨៖ លោកស្រី ឌុ​ច ម៉ា​លីន និង​ទី​៩៖ លោកស្រី តាំង គឹម​ឆេង​។​

​លោកស្រី​ក៏​បាន​ឧបត្ថម្ភ​ដល់ ស្ត្រី​ចំនួន ១៨៨​នាក់ ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក មេឃុំ ចៅសង្កាត់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល និង​ក្រណាត់​ប៉ាក់ ១​ដុំ ចំណែកឯ​ស្ត្រី ៩៩​នាក់​ទៀត បាន​ទទួល​ក្រណាត់​ប៉ាក់​១​ដុំ​៕

Filed in: ព័ត៌មានជាតិ