ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ចេង ឡៃ អភិបាលរង​ខេត្ត​ពោធិ៍សាត់ ចាត់ទុក​ការរៀបចំ​ទី​វត្ត​អារាម​ឱ្យ​មាន​របៀបរៀបរយ និង​បរិស្ថាន​ល្អ គឺជា​ការទាក់ទាញ​ពុទ្ធបរិស័ទ

លោក ចេង ឡៃ អភិបាលរង​ខេត្ត​ពោធិ៍សាត់ ចាត់ទុក​ការរៀបចំ​ទី​វត្ត​អារាម​ឱ្យ​មាន​របៀបរៀបរយ និង​បរិស្ថាន​ល្អ គឺជា​ការទាក់ទាញ​ពុទ្ធបរិស័ទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ចេង ឡៃ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២៣ បាន​ចាត់ទុកថា ការរៀបចំ​ទី​វត្ត​អារាម​ឱ្យ​មាន​របៀបរៀបរយ រួម​ទាំង​ការសាងសង់​សំណង់​រឹង និង​ការដាំដុះ ឱ្យ​មាន​បរិស្ថាន​ល្អ គឺជា​ការទាក់ទាញ​ពុទ្ធបរិស័ទ ចូល​មក​ធ្វើបុណ្យ​ទាន​ម្តង​ម្កាល ជាពិសេស​ក្នុង​ថ្ងៃ​បុណ្យ​ទាន​សំខាន់ៗ ដោយ​មិន​ដាច់​នោះឡើយ​។​

​លោក​អភិបាលរង​ខេត្ត បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​បញ្ចុះ​ខ័ណ្ឌសីមា ព្រះវិហារ និង​ឆ្លង​សមិទ្ធិផល​នានា ក្នុង​វត្ត​វិជ័យ​លួង​បន់​បាណន់​សេះស ស្ថិតក្នុង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការចូលរួម​ពី​ក្រុមការងារ មន្ត្រីរាជការ អាជ្ញាធរ​ឃុំ ភូមិ និង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​។​

​លោក លីវ សេង​ហ៊ីម អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រគរ បាន​ជម្រាបជូន​ថា ទីតាំង​វត្ត​នេះ គឺជា​ទួល​ចាស់​ពី​បុរាណ​ដែល​មាន​ផ្ទៃដី​២០​ពាន់​ម៉ែត្រ​កា​រេ លុះ​ដល់​ឆ្នាំ​១៩៩៩ ដោយ​មើលឃើញ​ទី​ទួល​នេះ​នៅ​ទំនេ​ទើប​ព្រះ​ភិក្ខុ កៅ វ៉េង ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បច្ចុប្បន្ន បាន​មក​គង់នៅ និង​បាន​ដឹកនាំ​ពុទ្ធបរិស័ទ​គ្រប់ទិសទី និង​បាន​ការគាំទ្រ​ពី​អាជ្ញាធរ​ដែនដី ជួយ​ជ្រោមជ្រែង បាន​ចាប់​ដំណើរការ​សាងសង់​សាលាឆាន់ កុដិ និង​ឈាន​ទៅ​កសាង​ព្រះវិហារ ដោយ​ចំណាយ​ថវិកា​អស់​ជិត​២៧​ម៉ឺន​ដុល្លារ​អាមេរិក ដែល​បាន​ធ្វើ​ពិធីបុណ្យ​ឆ្លង​នាពេលនេះ​។​

​លោក ចេង ឡៃ បាន​សម្តែង​ការកោតសរសើរ ដល់​ព្រះចៅអធិការ​វត្ត ព្រះសង្ឃ ក្រុមការងារ រដ្ឋអំណាច ភូមិ ឃុំ ស្រុក សប្បុរសជន និង​ពុទ្ធបរិស័ទ​ដែល​បាន​រួម​ជា​កម្លាំង​មហា​សាមគ្គី​គ្នា ទើប​ធ្វើឱ្យ​ព្រះវិហារ និង​សមិទ្ធិផល​នានា នៅក្នុង​ទី​វត្ត​វិជ័យ​លួង​បន់​បាណន់​សេះស បាន​ប្រារព្ធ​ពិធី​ឆ្លង​នាពេលនេះ​។ ជា​ការពិត​ណាស​ថា ទី​វត្ត​អារាម​មុន​នឹង​ចាប់​កសាង​សំណង់​រឹងក្តី​និង​ការដាំដើម​ឈើ​ក្តី ត្រូវតែ​មាន​ប្លង់​គោល​ច្បាស់លាស់ ពី​ព្រោះ​វត្ត​នីមួយៗ ទាមទា​ឱ្យ​ទីធ្លា​ទូលាយ បរិស្ថាន​ស្អាត​ល្អ និង​មាន​ដើមឈើ​ជា​ម្លប់ គឺជា​ការ​ទាក់ទាញ​ភ្ញៀវ និង​ពុទ្ធបរិស័ទ​ចូល​មក​ធ្វើបុណ្យ​ទាន និង​មកលេង​កំសាន្ត​។​

​លោក​បាន​លើកឡើង​ទៀត​ថា នូវ​រាល់​សមិទ្ធិផល ដែល​កើតមាន គឺជា​ទឹកចិត្ត​ជ្រះថ្លា​ពី​សំណាក់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស គឺ​បន្ទាប់ពី​ប្រទេសជាតិ មាន​សុខសន្តិភាព ស្ថេរភាព​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​គោលនយោបាយ ឈ្នះ​-​ឈ្នះ ប្រកបដោយ​ប្រសិទ្ធិភាព និង​ភាពឈ្លាសវៃ​។​

​ជា​ការពិត​ណាស់​ថា នូវ​រាល់​សមិទ្ធិ​ពុទ្ធចក្រ និង​អាណាចក្រ​នៅក្នុង​ទី​វត្ត​អា​រាមក្តី និង​សង្គមជាតិ​យើង​ក្តី បាន​ចាត់ទុក​ជា​គុណប្រយោជន៍ និង​សម្បត្តិ​រួម​របស់​យើងទាំងអស់គ្នា ទាំង​ផ្លូវ​លោក និង​ផ្លូវធម៌ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​ដែនដី​សូម​អំពាវនាវ​ដល់​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត​ក៏​ដូច​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ត្រូវ​រួមគ្នា​ជួយ​អភិរក្ស​អភិវឌ្ឍន៍ និង​ជួយ​ថែរក្សា​ការពារ​នូវ​សមិទ្ធិផល​ទាំងនោះ ឱ្យបាន​គង់វង្ស​យូរអង្វែង ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​បន្ទាប់​ពី​ប្រគល់​ប័ណ្ណសរសើរ​ចំនួន​៥២ និង​លិខិត​ថ្លែងអំណរគុណ​ចំនួន​៥៦ ជូន​ដល់​សប្បុរសជន ដែល​បាន​ចូលរួម​កសាង​វត្ត​នោះ​រួចមក បាន​អញ្ជើញ​កាត់​ខ្សែបូ និង​កាត់​សីមា​ព្រះវិហារ​ស្រប​តាម​គន្លង នៃ​ព្រះពុទ្ធសាសនា ព្រមទាំង​បាន​រាប់​បាត​ដល់​ព្រះសង្ឃ​នាពេលនោះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ